អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឃាត់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច អតីតយុវជននិងយុវនីតីសម្បទា ពាក់ព័ន្ធនឹងស៊ីដាច់លុយជំនួយសង្គមកិច្ចជូនដល់ជនពិការក្រីក្រចំនួនជិត៣៨ម៉ឺនដុល្លារ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលូយបានប្រាប់អ្នកកាសែតថា លោកឡាយ សំណាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ។ មុនការឈានដល់ការឃាត់ខ្លួនព្រោះតែក្រសួងសង្គមកិច្ចបានធ្វើការស្រាវជ្រាវរកឃើញភស្តុតាងថា លោក ឡាយសំណាង ពិតជាបានកិបកេងថវិការបស់រដ្ឋសម្រាប់ឧបត្ថម្ភដល់ជនមានពិការភាពក្រីក្រជិត ៣៨ម៉ឺនដុល្លារពីប្រាក់ជំនួយឧបត្ថម្ភដល់ជនមានពិការភាពក្រីក្រចំនួនជិត ៤ពាន់នាក់៕