ពលរដ្ឋក្រីក្រគ្មានកន្លែងរស់នៅនឹងទទួលបានដីនៅតំបន់ព្រំដែន CLV

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 27 សីហា 2024
ពលរដ្ឋក្រីក្រគ្មានកន្លែងរស់នៅនឹងទទួលបានដីនៅតំបន់ព្រំដែន CLV

បើតាមហ្វេសបុកផេកសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរាេររៀបរាប់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជនបានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។

ពលរដ្ឋក្រីក្រគ្មានកន្លែងរស់នៅនឹងទទួលបានដីនៅតំបន់ព្រំដែន CLV

តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើងពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះទៅឱ្យវៀតណាមតើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។

ពលរដ្ឋក្រីក្រគ្មានកន្លែងរស់នៅនឹងទទួលបានដីនៅតំបន់ព្រំដែន CLV

ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុង ឬ ដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ព និងអាវុធដើម្បីការពារទៅទៀត។

ពលរដ្ឋក្រីក្រគ្មានកន្លែងរស់នៅនឹងទទួលបានដីនៅតំបន់ព្រំដែន CLV  សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តីនិងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរ សាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

ពលរដ្ឋក្រីក្រគ្មានកន្លែងរស់នៅនឹងទទួលបានដីនៅតំបន់ព្រំដែន CLV