ក្រុមហ៊ុនបុរីពិភពថ្មី ប្រកាសទទួលទិញផ្ទះពីអតិថិជនវិញតម្លៃ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែបូកការប្រាក់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 1 វិច្ឆិកា 2023
ក្រុមហ៊ុនបុរីពិភពថ្មី ប្រកាសទទួលទិញផ្ទះពីអតិថិជនវិញតម្លៃ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែបូកការប្រាក់

ក្រុមហ៊ុនបុរីពិភពថ្មីបានឱ្យដឹងថា ទោះបីពេលបច្ចុប្បន្ននេះមានបញ្ហាសេដ្ឋកិច្ចជាសកលក្រុមហ៊ុននៅតែអនុវត្តន៍តាមកិច្ចសន្យាដោយឥតកែប្រែ។ ក្នុងពេលឥឡូវនេះក្រុមហ៊ុនយល់ឃើញថា សេដ្ឋកិច្ចពុំទាន់មានលក្ខណៈល្អប្រសើឡើងវិញ ដូច្នេះក្រុមហ៊ុនបានកែប្រែលក្ខខណ្ឌបន្ថែម ដើម្បីសម្រាលដល់អតិថិជនដូចខាងក្រោម៖

 ១ -កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ 
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើង ទៅបូកបន្ថែមជាមួយប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយប្រាក់ជំពាក់បង់ប្រចាំខែ។ 

២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ 
ក្រុមហ៊ុនទទួលទិញវិញតែប្រាក់ដើម បូកបន្ថែមជាមួយប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយប្រាក់ជំពាក់បង់ប្រចាំខែ។ 

៣-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញសម្រាប់អតិថិជនមាន ២ផ្ទះ 
(អនុវត្តន៍តកិច្ចសន្យាបានទិញផ្ទះមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២) 

ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើមទូទាត់ជាក់ស្តែងជាមួយប្រាក់ជំពាក់បង់ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជននៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។ 

ក្រុមហ៊ុនបញ្ចាក់ថា ក្រោយពេលដែលអតិថិជនបានជ្រើសរើសជម្រេីសទី៣ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួលទិញវិញទៀតទេ។

គួរម្លឹកថា ក្រុមហ៊ុនបុរីពិភពថ្មីប្រកាសទទួលទិញផ្ទះពីអតិថិជនវិញ ៥០%នេះ បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រេីនស្នេីឱ្យក្រុមហ៊ុនទិញផ្ទះវិញ ដោយសារពួកគាត់គ្មានលទ្ធភាពបង់សងបន្តទៀត ដែលទំនងជាដោយសារមានបញ្ហាសេដ្ឋកិច្ចជាសកល៕

ក្រុមហ៊ុនបុរីពិភពថ្មី ប្រកាសទទួលទិញផ្ទះពីអតិថិជនវិញតម្លៃ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែបូកការប្រាក់