ប៉ៃលិន ៖ បុរសជាជនសង្សយ័ម្នាក់លបចូលបន្ទប់ជួលរបស់នារីម្នាក់ ទាំងកណ្តាលយប់ និងលួចយកនាឡិកា១ ច្សែកប្លាទីន ហើយរត់គេចខ្លួន។ លុះព្រឹកឡើងសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរ ខំប្រកែកឡើងតឹងសសៃកថាមិនបានប្រព្រឹត្ត ដល់តែបង្ហាញសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព ទើបស្ងាត់មាត់ឈឹង។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោងជាង ១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ខែតុលា ឆ្នាំ២០២២ នៅចំណុចបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនសង្ស័យនោះឈ្មោះ ចន វិចិត្រ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ រស់ សុភក្តី អាយុ២៤ឆ្នាំ មុខរបរអាជីវករ សម្ភារៈបាត់បង់មាន ខ្សែកប្លាកទីន ១ខ្សែតម្លៃ៥០០ដុល្លារ និងនាឡិកាដៃ ១គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត៕ តាពេជ្រ