កំពត៖ កំពង់ផែទេសចរណ៍ខេត្តកំពត ក្រោមកម្ចីពី ADB ប្រមាណជាង ៨.៤៨លានដុល្លារ បានសាងសង់រួចរាល់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសរុបប្រមាណ ៩,២៧លានដុល្លារ ដែលជាថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។
សមិទ្ធផលនេះជាអ្វីដែលត្រូវគិត និងខំធ្វើយ៉ាងណាដើម្បីទាញជាប្រយោជន៍ត្រឡប់មក និងអាចរំលស់ការប្រាក់របស់ ADB។
សូមរម្លឹកថា គម្រោងនេះសាងសង់ឡើងក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណជាង៨.៤៨លានដុល្លារអាមេរិកដែលជាផ្នែកនៃគម្រោងឈ្មោះថាគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ឬ Greater Mekong Subregion Tourism Infrastructure for Inclusive Growth Project (GMS TIIG No.3194-CAM) ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក៏ដូចជាដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតំបន់សមុទ្រក្នុងការដឹកជញ្ជូនទំនិញនិងភ្ញៀវទេសចរណ៍ផងដែរ៕ 1Post