កំពង់ផែពហុបំណងក្នុងខេត្តកំពត តម្លៃ ១៥០០លានដុល្លារអាមេរិក បើកការសាងសង់ហើយ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 5 ឧសភា 2023
កំពង់ផែពហុបំណងក្នុងខេត្តកំពត តម្លៃ ១៥០០លានដុល្លារអាមេរិក បើកការសាងសង់ហើយ

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតបានបើការដហឋានជាផ្កូវការហើយ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។  កិច្ចសន្យាសាងសង់នេះធ្វើឡើងរវាងក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ អេនជីនារីង ខមភេនី អិលធីឌី(China Harbour Cambodia)។

លោក Eddie k. Abbas ទីប្រឹក្សាអន្តរជាតិ ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក បានឱ្យដឹងថាការសម្រេចចិត្តក្នុងការវិយោគនៅកម្ពុជា ដោយសារតែ មើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទោះបីជាប្រទេសកម្ពុជាបានរងនូវសម្ពាធនៃជំងឺកូវីដតែស្ថេរភាពនៃសេដ្ឋកិច្ចនៅតែអាចដំណើរការបាន ដែលនេះជាកត្តាយ៉ាងសំខាន់ក្នុងទាក់ទាញអ្នកវិនិយោគ។ 

កំពង់ផែពហុបំណងក្នុងខេត្តកំពត តម្លៃ ១៥០០លានដុល្លារអាមេរិក បើកការសាងសង់ហើយ

លើសពីនោះការដែលក្រុមហ៊ុនសម្រេចចិត្តក្នុងការធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជានោះ ដោយសារក្រុមហ៊ុនមើលឃើញថា វិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយក្រុមហ៊ុនក៏ចង់ឃើញវិស័យដឹកជញ្ជូននៅកម្ពុជា មានលក្ខណៈល្អប្រសើរដូចក្នុងប្រទេសដ៏ទៃទៀតជាពិសេសអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសនៅក្នុងរតំបន់អាស៊ានបានផងដែរ។

គួរឱ្យដឹងផងដែរថា កំពង់ផែពហុបំណង ក្នុងខេត្តកំពត តម្លៃ១៥០០លានដុល្លារអាមេរិកនេះសាងសង់លើផ្ទៃដី ៦០០ហិកតា ស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០,០០០តោន រហូតដល់ ១០០,០០០តោនអាចចូលសំចតបាន ងាយស្រួលដល់ការនាំទំនិញចេញចូលក្នុងប្រទេស និងនាំទំនិញឆ្លងកាត់ទៅប្រទេសទីបីផងដែរ៕