កោះត្រល់៖ សមត្ថកិច្ចខាងប្រទេសវៀតណាមនៅល្ងាចថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២២ បានប្រទះឃើញសាកសពមនុស្សចំនួន ២នាក់ទៀតដែលជាជនរងគ្រោះបាត់ខ្លួនចុងក្រោយគេក្នុងហេតុការណ៏លិចទូកមួយគ្រឿងដឹកជនជាតិចិនចំនួន ៤១នាក់ (ស្រី ៣នាក់) លើសមុទ្រស្ថិតនៅក្បែរកោះតាងប្រទេសកម្ពុជាកាលពីថ្ងៃទី២២ កញ្ញ។
ជារួមក្នុងចំណោមជនរងគ្រោះដែលបាត់ខ្លួនរកឃើញអស់ហើយ ក្នុងនោះ ១១នាក់បានស្លាប់និង៣០នាក់ទៀតនៅមានជីវិតបន្ទាប់ពីបានជួយសង្គ្រោះ។ ក្នុងនោះភាគីកម្ពុជាសង្គ្រោះនិងរកឃើញចំនួន ២៤នាក់ (ស្លាប់ ៣នាក់) និងខាងប្រទេសវៀតណាមសង្គ្រោះនិងរកឃើញចំនួន ១៧នាក់ (ស្លាប់ ៨នាក់)។
សូមរម្លឹកថា បើតាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGUI SHENG ភេទប្រុសអាយុ២៧ ស្រុកំណើតនៅខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី ៣នាក់ សង្រ្គោះបាន ១៨នាក់ បាត់ខ្លួនចំនួន២៣នាក់ រួមទាំងស្ត្រី ៣នាក់នោះផងដែរ។
លោកបានបន្តឱ្យដឹងថា ដើមឡើយពួកគេបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមរយៈកប៉ាល់លឿន ១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ ១គ្រឿងនៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅលើសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរចំនួន២នាក់ និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក៏គាំងម៉ាស៊ីន និងចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ ១គ្រឿងប្រភេទទូកអូស ពណ៌បៃតង មានមនុស្សចំនួន ៦នាក់ បានមកទទួលយកតៃកុងខ្មែរ ២នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចនៅកណ្តាលសមុទ្តែម្ដងរ។ បើតាមការរៀបរាប់ខាងលើករណីនេះសង្ស័យជាករណីលួចឆ្លងដែនទាំងប្រថុយប្រថាន៕ 1Post