ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ម្ចាស់ទូក ២នាក់ និងអ្នកបើកម្នាក់ ដែលពាក់ព័ន្ធករណីលិចទូក បណ្តាលឱ្យសិស្សស្លាប់ ១១នាក់ នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានព្រះរាជអាជ្ញាសម្រេចអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នស្ថិតក្រោមនីតិវធី។
គួរម្លឹកថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកដដែលមានក្មេងៗសិស្សសាលាកំពុងជិះឆ្លងសម្ដៅទៅផ្ទះនៅភូមិកោះចម្រើន ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខណៈដែលឆ្លងជិតដល់ត្រើយហើយ ស្រាប់តែលិចទូកដ បណ្តាលឱ្យលង់ទឹកស្លាប់ចំនួន១១នាក់ និង៤នាក់ ត្រូវបានជួយសង្គ្រោះរួចជីវិតពីការស្លាប់៕ រំចង់