ជនជាតិចិន ៤១នាក់សង្ស័យលួចឆ្លងដែនមកកម្ពុជាតាមទូកត្រូវបានគាំងម៉ាស៊ីនលិចនៅកណ្ដាលសមុទ្រខេត្តព្រះសីហនុ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 23 កញ្ញា 2022
ជនជាតិចិន ៤១នាក់សង្ស័យលួចឆ្លងដែនមកកម្ពុជាតាមទូកត្រូវបានគាំងម៉ាស៊ីនលិចនៅកណ្ដាលសមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ ដំណឹងបឋមបានឱ្យដឹងថា ទូក១គ្រឿងដែលមានជនជាតិចិនជិះជាច្រើននាក់បានលិចទៅក្នុងសមុទ្រនៅចន្លោះពយសារឺ និងកោះតាង កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

ក្រោយទទួលបានពត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានចេញទៅជួយសង្រ្គោះមនុស្សបានចំនួន ១៨នាក់ និងបន្តស្វែងរកជនរងគ្រោះ ២៣នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។

បើតាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGUI SHENG ភេទប្រុស អាយុ២៧ ស្រុកំណើតនៅខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី ៣នាក់ សង្រ្គោះបាន ១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ រួមទាំងស្ត្រី ៣នាក់នោះផងដែរ។

ជនជាតិចិន ៤១នាក់សង្ស័យលួចឆ្លងដែនមកកម្ពុជាតាមទូកត្រូវបានគាំងម៉ាស៊ីនលិចនៅកណ្ដាលសមុទ្រខេត្តព្រះសីហនុ

លោកបានបន្តឱ្យដឹងថា ដើមឡើយពួកគេបានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមរយៈកប៉ាល់លឿន ១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ ១គ្រឿងនៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅលើសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរចំនួន២នាក់ និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក៏គាំងម៉ាស៊ីន និងចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ ១គ្រឿងប្រភេទទូកអូស ពណ៌បៃតង មានមនុស្សចំនួន ៦នាក់ បានមកទទួលយកតៃកុងខ្មែរ ២នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចនៅកណ្តាលសមុទ្តែម្ដងរ។ បើតាមការរៀបរាប់ខាងលើករណីនេះសង្ស័យជាករណីលួចឆ្លងដែនទាំងប្រថុយប្រថាន។ 

បច្ចុប្បន្នករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកការពិត និងបន្តស្វែងរកអ្នកដែលកំពុងបាត់ខ្លួន៕ បឋម

ជនជាតិចិន ៤១នាក់សង្ស័យលួចឆ្លងដែនមកកម្ពុជាតាមទូកត្រូវបានគាំងម៉ាស៊ីនលិចនៅកណ្ដាលសមុទ្រខេត្តព្រះសីហនុ