មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ ថា ទណ្ឌិតដែលជាមេខ្លោងជួញដូរគ្រឿងញៀន (ជនជាតិចិន) ដែលក្រុមប្រដាប់អាវុធចូលរំដោះកាលពីព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៣ នៅចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប គឺចាប់ខ្លួនបានមកវិញហើយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅសង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ។ ហើយបក្ខពួកម្នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា។
សូមបញ្ជាក់ថា ទណ្ឌិតដែលចាប់ខ្លួនឈ្មោះ Chen Hsin Han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕