សមត្ថកិច្ចក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ ឌី វិទ្យា អគ្គស្នងការរងនគរបាលជាតិចុះដល់ទីតាំងមួយកន្លែងឃាត់ខ្លួនជនបរទេសបានជាង ១០០០នាក់ កាលពីសៀលថ្ងៃទី ២៤ តុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ក្នុងភូមិដើមអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
ប្រភពដំណឹងក្រៅផ្លូវការបានឱ្យដឹងថា ទីតាំងខាងលើនេះគឺជ្រកក្នុងរូបភាពជារោងចក្រដំណាប់ស្វាយតែបើកលេងប្បែងយូរឆ្នាំមកហើយ ក្រោមការយាមកាមយ៉ាងតឹងរឹងពីក្រុមសន្តិសុខ។ ទីតាំងនេះមិនអនុញ្ញាតឱ្យនរណាម្នាក់ឈប់ ឬចតរថយន្តក្បែរនោះឡើយ គឺមានសន្តិសុខមកដេញចេញភ្លាម៕ (ព័ត៌មានបឋម)