ព្រះសីហនុ៖ រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គផ្ទុំភ្នំតារាល ហៅ ទឹកធ្លាក់អូរតាប៉ាង ជារមណីយដ្ឋានធម្មជាតិ និងកែច្នៃមួយ ស្ថិតនៅក្នុងឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ មានចំងាយប្រមាណជា៣៤គីឡូម៉ែត្រពីក្រុងព្រះសីហនុដោយ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលទី១៩១ -១៩២ ហើយបត់ចូលតាមផ្លូវលំប្រមាណ ៥ គីឡូម៉ែត្រទៀតទើបដល់ទីតាំង។ នៅតំបន់នេះដែរមានប្រជាជនរស់នៅ ២៥០គ្រួសារ ដែលភាគច្រើនប្រកបរបរធ្វើស្រែចំការ។
រមណីយដ្ឋាននេះបង្កើតឡើងដោយវិស័យឯកជន ស្ថិតនៅដំណើរការសាងសង់នៅឡើយ។ដោយរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ដោយជាងចំលាក់ និងរូបមួយចំនួនទៀតនាំយកមករៀបចំដាក់បន្ថែមមានទម្រង់ស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណធ្វើឡើងតាមលំនាំបែបព្រហ្មសាសនា មានរូបព្រះម៉ែ ពស់ និង ព្រះសិវ: តាមលិទ្ធិព្រហ្មញ្ញសាសនា សត្វអណ្ដើក រូបគោនិង ដំរីជាដើម៕ 1Post