សំណង់រីស៊តថ្មីៗបន្ថែមទៀតនៅឧទ្យានជាតិគិរីរម្យ កំពុងតុបតែងខ្លួនត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសឆ្លងឆ្នាំថ្មី២០២៤ នេះបើតាមការផុសនៅហ្វេសបុកផេករបស់អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស។
អ្នកឧកញ៉ាបានសរសេររៀបរាប់ថា សកម្មភាពតុបតែងខ្លួនបណ្ដើរៗរីស៊តថ្មីស្រឡាងលើ ឧទ្យានគិរីរម្យ ត្រៀមទទួលបងប្អូនឱ្យបានទាន់មុនថ្ងៃឆ្លងឆ្នាំ។
រីសតនោះមានឈ្មោះថា «រំហើយ រីស៊ត» ដែលការរៀបចំតុបតែងយ៉ាងរូមែនទិក របៀបCampaign អមដោយដើមឈើព័ទ្ធជុំវិញខៀវស្រងាត់នៅលើកំពូលភ្នំគីរីរម្យ មានខ្យល់អាកាសបរិសុទ្ធ។ ដែលសក្កិសមដល់អ្នកទេសចរណ៍ទៅសម្រាកលម្ហែរំសាយនូវទុកកង្វល់ទាំងឡាយ។
សូមរម្លឹកថា ក្រៅពី រំហើយរីសត អ្នកឧកញ៉ា សួង វីរៈ មានរីសតជាច្រើនកន្លែងទៀតដូចជា ភីដូម៉ា រីសត (Pidoma Resort) ឧទ្យានបោះតង់ គិរីរម្យ កោះអភិជន រីសត និងកោះស្តេចរីសត ជាដើម៕