ម៉ូតូឆ្នៃច្រើនគ្រឿងបែបនេះ បានជាព្រៃឈើតំបន់អភិរក្សរងការបំផ្លាញ គេសង្ស័យថា បង់ប្រាក់ឱ្យអ្នកនៅពីក្រោយ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 17 សីហា 2022
ម៉ូតូឆ្នៃច្រើនគ្រឿងបែបនេះ បានជាព្រៃឈើតំបន់អភិរក្សរងការបំផ្លាញ គេសង្ស័យថា បង់ប្រាក់ឱ្យអ្នកនៅពីក្រោយ

មន្រ្តីកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយនឹងមន្រ្តីរដ្ឋបាលព្រៃឈើ ដេញតាមប្រផាប់ចាប់ព្រភីង ក្រុមម៉ូតូលួចដឹកជញ្ជូនឈើចេញពីក្នុងព្រៃតំបន់អភិរក្សភ្នំខៀវ ហើយឃាត់ខ្លួនមនុស្ស៣នាក់យកទៅសួរនាំរួចអប់រំដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ។ 

ចំណែកប្រជាពលរដ្ឋបានលាន់មាត់គ្រប់ៗគ្នាថាម៉ូតូច្រើនគ្រឿងបន្តកន្ទុយគ្នាដូចហ្វូងកណ្តៀរបានជាព្រៃឈើនៅតំបន់អភិរក្សរងការកាប់បំផ្លាញស្ទើរតែអស់ពីក្នុងព្រៃខណ:ពួកគាត់សង្ស័យថាអាចនឹងមានការបង់លុយប្រចាំខែឱ្យអ្នកនៅពីក្រោយខ្នងទើបបានជាពួកគេហ៊ានចូលទៅតំបន់ហាមឃាត់បែបនេះ។ 

ម៉ូតូឆ្នៃច្រើនគ្រឿងបែបនេះ បានជាព្រៃឈើតំបន់អភិរក្សរងការបំផ្លាញ គេសង្ស័យថា បង់ប្រាក់ឱ្យអ្នកនៅពីក្រោយ

រហូតមកដល់វេលាម៉ោង ១០:០០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យកាប់ព្រៃឈើដឹកតាមម៉ូតូចំនួន៣នាក់ ដែលត្រូវបានឃាត់ខ្លួនសួរនាំ និងត្រូវបានមន្រ្តីជំនាញបញ្ជូនទៅពិន័យជាអន្តរកាល រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដោយរឹបអូសយកតែម៉ូតូដឹកឈើចំនួន៩គ្រឿង និងកំណាត់បន្ទះឈើទុកនៅនឹងកន្លែងប៉ុណ្ណោះ។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ព្រៃឈើនៅតំបន់អភិរក្សភ្នំខៀវ ទទួលរងការលួចកាប់បំផ្លាញជារៀងរាល់យប់ថ្ងៃ គួរឱ្យព្រួយបារម្ភ ខណ:មានក្រុមរកស៊ីដឹកឈើតាមម៉ូតូជិត១០គ្រឿង បានឡើងទៅកាប់ដឹកយ៉ាងគគ្រឹកគគ្រេងនាពេលយប់ យកទៅលក់នៅតាមសិប្បកម្មនានាក្នុងខេត្តប៉ៃលិន។ 

ម៉ូតូឆ្នៃច្រើនគ្រឿងបែបនេះ បានជាព្រៃឈើតំបន់អភិរក្សរងការបំផ្លាញ គេសង្ស័យថា បង់ប្រាក់ឱ្យអ្នកនៅពីក្រោយ

តែគេមិនឃើញមន្រ្តីជំនាញណាម្នាក់ ធ្វើការចាប់ឃាត់ក្រុមទីទុយទាំងនោះឡើយ ដោយដឹកយកទៅលក់យ៉ាងរលូន ធ្វើឱ្យដើមឈើប្រណីតល្អៗរងការកាប់បំផ្លាញស្ទើរលាយ។ប្រជាពលរដ្ឋបន្តទៀតថា ប៉ុន្តែក្រោយមក ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្ត ឱ្យរឹតបន្តឹងបញ្ហាព្រៃឈើ ទើបមានការចុះបង្ក្រាបម្តង ឃាត់បានម៉ូតូដឹកឈើជិត១០គ្រឿង យកទៅពិន័យឱ្យរាងចាល។ 

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្រុងប៉ៃលិន តែងតែនិយាយខ្សឹបខ្សៀវគ្នានៅតាមតុកាហ្វេថាមានម៉ូតូដឹកឈើដាក់តាមសិប្បកម្មនានាក្នុងខេត្តប៉ៃលិន ជារៀងរាល់យប់ ធ្វើឱ្យរំខានដល់អ្នកដែលសម្រាកនៅក្បែរៗរោងសិប្បកម្មផងដែរ។ តែមិនឃើញអ្នកណាមកបង្ក្រាប ទើបពួកគាត់ម្នាក់ៗមានការសង្ស័យកាន់តែខ្លាំងថា ប្រហែលជាមានអ្នកបើកដៃឱ្យចូលកាប់ឈើទាំងនោះ៕ VC

ម៉ូតូឆ្នៃច្រើនគ្រឿងបែបនេះ បានជាព្រៃឈើតំបន់អភិរក្សរងការបំផ្លាញ គេសង្ស័យថា បង់ប្រាក់ឱ្យអ្នកនៅពីក្រោយ