បណ្ដាញសហគមន៍ព្រៃឡង់បន្តរកឃើញការកាប់បំផ្លាញឈើទផតហើយនៅខេត្ដកំពង់ធំ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 18 ឧសភា 2023
បណ្ដាញសហគមន៍ព្រៃឡង់បន្តរកឃើញការកាប់បំផ្លាញឈើទផតហើយនៅខេត្ដកំពង់ធំ

បណ្ដាញសហគមន៍ព្រៃឡង់ខេត្ដកំពង់ធំ បានឱ្យដឹងថា នៅថ្ងៃទី១៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣ពួកគេបានចុះល្បាតតាមផ្លូវច្រកសំខាន់ៗរកឃើញបទល្មើសកាប់អារបំផ្លាញឈើជាច្រើនដើមនៅក្នុងដែនព្រៃឡង់។ វីដេអូ https://fb.watch/kFqHcgffrg/?mibextid=cr9u03

បណ្ដាញសហគមន៍ព្រៃឡង់បន្តរកឃើញការកាប់បំផ្លាញឈើទផតហើយនៅខេត្ដកំពង់ធំ

ការចុះល្បាតនេះពួកគេបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងសមាជិកសហគមន៍ព្រៃឈើក្បាលខ្លា ព្រៃក្បាលអូរធ្នង់ អូរដាស់ស្គរ មានគ្នា ៣៥នាក់ ដោយចំណាយពេលរយៈពេល២យប់៣ថ្ងៃនេះបានរុករកឃើញនូវឈើដែលក្រុមបទល្មើសបានលួចអារជាប្រភេទឈើត្រសេក ៥២កំណាត់និងឈើតាប់ ៥ដុំ នៅក្នុងព្រៃសហគមន៍ក្បាលអូរធ្នង់។

បណ្ដាញសហគមន៍ព្រៃឡង់បន្តរកឃើញការកាប់បំផ្លាញឈើទផតហើយនៅខេត្ដកំពង់ធំ

បច្ចុប្បន្នលទ្ធផលនៃវត្ថុតាងទាំងនេះពួកគេបានធ្វើកំណត់ហេតុរួមគ្នាដឹកជញ្ជូនយកទៅប្រគល់ប្រគល់ឱ្យអាជ្ញាធរឃុំដងកាំបិត ដើម្បីរក្សាទុក និងរៀបចំចាត់ចែងតាមនីតិវិធី៕ រំដួល