ការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ រុះរើសំណង់ទន់បាន ៣៨ករណី ដកហូតដីជាងច១០ហិកតា

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 1 សីហា 2023
ការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ រុះរើសំណង់ទន់បាន ៣៨ករណី ដកហូតដីជាងច១០ហិកតា

គិតចាប់ពីថ្ងៃទី១៥ខែមិថុនា ដល់ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់បានឱ្យដឹងថា ពួកគេធ្វើការអប់រំផ្សព្វផ្សាយនិងធ្វើកិច្ចសន្យាបញ្ឈប់ការកាប់រុករានព្រៃឈើបានចំនួន១៧០ករណី បង្ខំឲ្យរុះរើរោង ខ្ទម និងសំណង់ទន់បាន១០ករណី រុះរើរោងស័ង្កសី២៨ខ្នង បំផ្លាញអាវុធកែឆ្នៃបាន៧ដើម រុះរើបង្គោលរបងចំនួន៤០០ដើម រោងកៅស៊ូតង់១២កន្លែង ដកហូតសម្ភារណាយន្ត២៥គ្រឿង គន្លឹះអន្ទាក់សត្វ៧០គ្រាប់ ម៉ូតូ ៣គ្រឿង ដកហូតដីឃ្លុំទុកបាន១០,៦២០ហិកតាចំពោះដីដែលបានដកហូតត្រូវបានក្រុមការងារដាំកូនឈើឡើងវិញជាង ៩ហិកតានិងទីតាំងផ្សេងៗបានធ្វើការថែទាំឲ្យមានការលូតលាស់ឡើងវិញ។ 

ការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ រុះរើសំណង់ទន់បាន ៣៨ករណី ដកហូតដីជាងច១០ហិកតា

ប្រតិបត្តិការណ៍ដែលអនុគណកម្មការទាំង៩ នោះគឺចាត់វិធានការដល់ប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានបើរកឃើញថារុករានក្នុងរូបភាពតូចតាចត្រូវបានហៅមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់ប្រគល់ដីជូនរដ្ឋវិញ ឬ ឱ្យអាស្រ័យផលលើទីតាំងដែលរុករាន, សម្រាប់អ្នកមកពីខាងក្រៅខេត្តត្រូវធ្វើការឃាត់ខ្លួន កសាងសំណុំរឿងទៅតុលាការ, ចំពោះអ្នករឹងរួសត្រូវអនុវត្តតាមវិធានការច្បាប់, ដីដែលបានដកហូតត្រូវដាំដើមឈើឡើងវិញនិងដាក់កម្លាំងធ្វើការល្បាតនិងឃ្លាំមើលជាប្រចាំនិងធ្វើការរឹតបន្តឹងកការគ្រប់គ្រងមនុស្សតាមរយៈការស្នាក់នៅដែលអាចជាមុខសញ្ញាប្រព្រឹត្តបទល្មើស។ 

ការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ រុះរើសំណង់ទន់បាន ៣៨ករណី ដកហូតដីជាងច១០ហិកតា

នៅក្នុងកិច្ចប្រជុំនោះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញទិសដៅសម្រាប់ជំហានទី២ គឺបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសទាំងការកាប់រុករានទន្រ្ទានយកដីព្រៃឈើនិងដីព្រៃលិចទឹកបឹងទន្លេសាប, បន្តស្រាវជ្រាវកំណត់មុខសញ្ញាជនប្រព្រឹត្តបទល្មើសដែលបំផ្លាញធនធានធម្មជាតិកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

ការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ រុះរើសំណង់ទន់បាន ៣៨ករណី ដកហូតដីជាងច១០ហិកតា

ជាមួយគ្នានោះត្រូវធ្វើការអប់រំផ្សព្វផ្សាយណែនាំឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានយល់ដឹងអំពីច្បាប់វិស័យព្រៃឈើនិងវិស័យជលផល ព្រោះថាការកាប់ព្រៃឈើធ្វើអុស ដុត ធ្យួង សុទ្ធតែបំផ្លាញព្រៃឈើ ត្រូវប្តូរពីការកាប់ឈើ ដុតធ្យួងមកធ្វើជាកសិកម្មនៅតាមមូលដ្ឋានវិញដើម្បីបញ្ជៀសការកាប់ព្រៃឈើ៕

ការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ រុះរើសំណង់ទន់បាន ៣៨ករណី ដកហូតដីជាងច១០ហិកតា