អាជ្ញាធរស្រុកបទុមសាគរ ស្ងើចសរសើរពីគុណបំណាច់របស់អតីតយុទ្ធជន គ្រាធ្វើពលីកម្មជូនមាតុភូមិ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 15 សីហា 2022
អាជ្ញាធរស្រុកបទុមសាគរ ស្ងើចសរសើរពីគុណបំណាច់របស់អតីតយុទ្ធជន គ្រាធ្វើពលីកម្មជូនមាតុភូមិ

អាជ្ញាធរស្រុកបូទុមសាគរ នៅតែស្ងើចសរសើរអំពីគុណបំណាច់របស់អតីតយុទ្ធជនដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិមកទល់សព្វថ្ងៃនេះ។

ការរម្លឹកដល់គុណចំពោះអតីតយុទ្ធជន និងចាស់ជរារបស់អាជ្ញាធរស្រុកបទុមសាគរនៅពេលនេះធ្វើឡើងក្នុងពិធីសួរសុខទុក្ខ និងចែកអំណោយរបស់សប្បុរសជនជូនគ្រួសារអតីតយុទ្ធជនចាស់ជរា និងសិស្សានុសិស្សជាង៥០០នាក់ កាលពីថ្ងៃទី១៥ ខែសីហា ២០២២។

អាជ្ញាធរស្រុកបទុមសាគរ ស្ងើចសរសើរពីគុណបំណាច់របស់អតីតយុទ្ធជន គ្រាធ្វើពលីកម្មជូនមាតុភូមិ

លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ ឱ្យដឹងថា អតីតយុទ្ធជនជាក្រុមជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីនៃការលះបង់ និងពលីកម្មដើម្បីសង្គមកិច្ចបានសុខសន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍ ទន្ទឹមនឹងមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោដឹកនាំប្រទេសដូចសព្វថ្ងៃ។

លោកអភិបាលស្រុកបទុមសាគរ បន្ថែមថា ការលះបង់របស់អតីតយុទ្ធជន និងចាស់ជរាជំនាន់មុនៗសុទ្ធតែត្រូវបានចារិកទុកនូវគំរូវីៈភាពដ៏ឧត្តុងឧត្តមរបស់ពួកគាត់ សម្រាប់យុវជនជំនាន់ក្រោយបានដឹង និងស្វែងយល់យកគំរូតាម។ តបនឹងគុណបំណាច់នេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង៣០០ពាន់លានរៀលក្នុង១ឆ្នាំៗទៅលើវិស័យអតីតយុទ្ធជន ក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

អាជ្ញាធរស្រុកបទុមសាគរ ស្ងើចសរសើរពីគុណបំណាច់របស់អតីតយុទ្ធជន គ្រាធ្វើពលីកម្មជូនមាតុភូមិ

បើតាមអាជ្ញាធរស្រុកបុទុមសាគរ កាលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជំរុញឱ្យមានចលនាថ្មីមួយទៀត គឺចលនាកសាងលំនៅដ្ឋានជូនដល់អតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេសក្នុងន័យសំដៅលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសុខដុមរមនាបន្តទៀត។

ដោយឡែកលោកជំទាវ ពិន នង ជាសប្បុរសជនម្នាក់ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍន៍នៅស្រុកបទុមសាគរ លើកឡើងថា អតីតយុទ្ធជន និងមនុស្សចាស់ជរា ត្រូវបានរាជរដ្ឋាភិបាលផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ពួកគាត់គ្រប់ពេលវេលា។

អាជ្ញាធរស្រុកបទុមសាគរ ស្ងើចសរសើរពីគុណបំណាច់របស់អតីតយុទ្ធជន គ្រាធ្វើពលីកម្មជូនមាតុភូមិ

លោកជំទាវ ពិន នង អះអាងដែរថា នៅពេលណាមានការលំបាក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត មិនដែលនៅស្ងប់ស្ងៀមនោះទេ ពោលគឺលោកទាំងទ្វេរ បានចាត់អាជ្ញាធរមន្រ្តីជំនាញ និងសប្បុរសជនទាំងអស់ជួយដោះស្រាយភ្លាមៗដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយស្លាប់នោះឡើយ។ ដូច្នេះអតីតយុទ្ធជន និងមនុស្សចាស់ជរា នៅតែដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិលើកិច្ចការងារអប់រំទូន្មានអប់រំ ក្មេងជំនាន់ក្រោយនិងចូលរួមរាល់សកម្មភាពអភិវឌ្ឍន៍ផ្សេងមិនអាចខ្វះបាន៕ SN

អាជ្ញាធរស្រុកបទុមសាគរ ស្ងើចសរសើរពីគុណបំណាច់របស់អតីតយុទ្ធជន គ្រាធ្វើពលីកម្មជូនមាតុភូមិ អាជ្ញាធរស្រុកបទុមសាគរ ស្ងើចសរសើរពីគុណបំណាច់របស់អតីតយុទ្ធជន គ្រាធ្វើពលីកម្មជូនមាតុភូមិ