ក្រោមមេឃតែ១ វាសនាខុសគ្នា ករណីបាញ់បោះសេរី ឧកញ៉ា ប៊ុនណា និងម្ចាស់ហាង The Storm

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 31 កក្កដា 2022
ក្រោមមេឃតែ១ វាសនាខុសគ្នា ករណីបាញ់បោះសេរី ឧកញ៉ា ប៊ុនណា និងម្ចាស់ហាង The Storm

សមត្ថកិច្ចចម្រុះឃាត់ខ្លួនលោកឧកញ៉ា ស៊ឹង ប៊ុនណា បន្ទាប់ពីបាញ់បោះសេរីជាច្រើនគ្រាប់ទាំងកណ្តាលរាត្រីថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ វីដេអូ https://fb.watch/eErpDNc0Sc/

ជនសង្ស័យត្រូវគេនិយាយថា បានបាញ់ឡើងលើ ចំនួន ៤គ្រាប់ អាវុធម៉ាកK59 លេខ2249 ផលិតនៅប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ ការបាញ់នេះសង្ស័យខឹងប្រពន្ធ។

ក្រោមមេឃតែ១ វាសនាខុសគ្នា ករណីបាញ់បោះសេរី ឧកញ៉ា ប៊ុនណា និងម្ចាស់ហាង The Storm

ក្រោយមកករណីនេះកម្លាំសមត្ថកិច្ចបានហ៊ុព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចចម្រុះនាំខ្លួនជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើម បង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់វិធានតាមនីតិវិធី។

សូមរម្លឹកថា លោកឧកញ៉ាជានាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យប៊ុណ្ណារៀលធីគ្រុប ក៏ធ្លាប់សម្ថកិច្ចចាប់ខ្លួនម្ដងហើយ កាលពីព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ២០១៦ ពាក់ព័ទ្ធចេញសែកអត់ទឹកប្រាក់៤០ម៉ឺនដុល្លារ តាមបណ្ដឹងរបស់ឧកញ៉ា កែវ ហ៊ុន។

ក្រោមមេឃតែ១ វាសនាខុសគ្នា ករណីបាញ់បោះសេរី ឧកញ៉ា ប៊ុនណា និងម្ចាស់ហាង The Storm

ក្រោយមកលោក ឡុង កេសភិរម្យ ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៦ បានសម្រេចដោះលែងលោកឧកញ៉ា ស៊ឹង ប៊ុណ្ណា វិញ។

ដោយឡែកថៅកែហាង The Storm ឯណ្ណោះវិញ ករណីយកកាំភ្លើងបាញ់ចុងភៅរបស់ខ្លួនហាក់ស្ងាត់បាត់ឈឹងជាច្រើនខែមកហើយ មិនទាន់ឃើញជនសង្ស័យចូលខ្លួន ឬសម្ថកិច្ចឃាត់ខ្លួនបានយកមកអនុវត្តន៍តាមនីតិវិធីនៅឡើយ។

ក្រោមមេឃតែ១ វាសនាខុសគ្នា ករណីបាញ់បោះសេរី ឧកញ៉ា ប៊ុនណា និងម្ចាស់ហាង The Storm

បើតាមការខ្សឹបខ្សៀវមកថៅកែ ផល ដែលបាញ់ចុងភៅ គឺជាមន្ត្រីនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ឧសភា ២០២២ បានឱ្យ1Post ដឹងថា «ករណីបាញ់បោះនៅហាង The Storm សមត្ថកិច្ចស្គាល់អត្តសញ្ញាហើយនឹងកំពុងស្រាវជ្រាវតាមរក»។ តែរហូតច្រើនខែមកហើយ បែជាស្ងាត់ដំណឹងឈឹងដូចចោរលួចសេះ។

ក្រោមមេឃតែ១ វាសនាខុសគ្នា ករណីបាញ់បោះសេរី ឧកញ៉ា ប៊ុនណា និងម្ចាស់ហាង The Storm

សូមរម្លឹកថា បុគ្គលិកផ្នែកចុងភៅនៅហាង The Storm រៀបរាប់ឱ្យដឹងថា ថៅកែជាបុរសម្នាក់ឈ្មោះ ផល បានដកកាំភ្លើងបាញ់បុរសម្នាក់ជាមេចុងភៅ ខណៈបុរសនោះក្រាបគេចផុត ព្រោះតែខឹងរឿងធ្វើឱ្យខូចរទេះគោដុត។

ករណីនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅក្នុងហាង The Storm តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ វាលវង់ ខណ្ឌ៧មករា  រាជធានីភ្នំពេញ។ ក្រោយកើតហេតុក៏ឃើញវត្តមានសមត្ថកិច្ចក៏ចុះទៅដល់ផងដែរ។

ក្រោមមេឃតែ១ វាសនាខុសគ្នា ករណីបាញ់បោះសេរី ឧកញ៉ា ប៊ុនណា និងម្ចាស់ហាង The Storm

ស្ត្រីចុងភៅបានឱ្យដឹងទៀតថា គ្រាកន្លងទៅថៅកែផល រូបនេះបានយកកែវគប់ខ្លួនម្ដងហើយ តែលោកស្រីគេចផុត។ ក្រៅពីនោះមិត្តភ័ក្កិថៅពេលផឹកស៊ីស្រវឹងក៏ធ្លាប់វាយតប់បុគ្គលិកផ្សេងទៀតដែរតែគ្មានអ្នកណារកខុសត្រូវឱ្យទេ។ 

ទាក់ទងសកម្មភាពនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីថៅកែ ហេង ផល បាននៅឡើយ។

ថៅកែ ហេង ផល មានភាគហ៊ុននៅហាងផឹកស៊ីចំនួនពីរគឺហាងThe Storm នៅក្បែបុរីកីឡារាជធានីភ្នំពេញ និងហាងមួយទៀតឈ្មោះ សន្យា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល៕ SP

ក្រោមមេឃតែ១ វាសនាខុសគ្នា ករណីបាញ់បោះសេរី ឧកញ៉ា ប៊ុនណា និងម្ចាស់ហាង The Storm ក្រោមមេឃតែ១ វាសនាខុសគ្នា ករណីបាញ់បោះសេរី ឧកញ៉ា ប៊ុនណា និងម្ចាស់ហាង The Storm