បុរសពីរនាក់បានរងរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់ត្រូវ ព្រោះតែរឿងរោទ៍ម៉ូតូពេលយប់តម្លង់គេឯង ហើយក្រុមជនរងគ្រោះស្រែកជេរ ក៏ជនដៃដល់ដកកាំភ្លើងខ្លីបាញ់រួចជិះម៉ូតូគេចពីកន្លែងបាត់ស្រមោល។ មើលវីដេអូ https://www.facebook.com/23
ករណីកើតឡើងកាលពីវេលាម៉ោងជាង ១០យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្យយ័មិនស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពបាញ់ក៏រត់គេចខ្លួនបាត់ភ្លាមៗ រីឯជនរងគ្រោះ១.ឈ្មោះ ថា គីមឡុង ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ(រងរបួសត្រូវដៃខាងឆ្វេង១គ្រាប់)និង២.ឈ្មោះ អុី រ៉ូហ្វី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិល្វា ឃុំទំនប់ធំ ស្រុកពញ្ញពន់ ខេត្តកណ្តាល រងរបួសត្រូវកញ្ចឹងករ១គ្រាប់។
ប្រភពពីអ្នកភូមិបានឱ្យដឹងថា ជនសង្សយ័មានគ្នា០២នាក់ រូបរាងខ្ពស់ៗ ពាក់មួកសុវត្ថិភាពពណ៌ខ្មៅទាំងពីរ ជិះម៉ូតូម៉ាក XR ពណ៌ខ្មៅគ្មានស្លាកលេខ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញថាខ្លួនកំពុងធ្វើការកំណត់មុខសញ្ញាស្រាវជ្រាវបន្តស្វែងរកចាប់ខ្លួនក្រុមជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ខណៈដែលអ្នកភូមិកំពុងភ័យខ្លាច៕