ឃាតករជិះរថយន្តមកបាញ់រះលើជនជាតិចិនម្នាក់បណ្ដាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្រ្គោះបន្ទាន់ កាលពីវេលាម៉ោង៧ជាងព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ២០២២ ស្ថិតនៅចិញ្ចើមផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីពលរដ្ឋនិយាយថា រថយន្តធ្វើសកម្មភាពម៉ាក ម៉ាកសឺដេស អត់ចាំស្លាកលេខ បានបើកមកឈប់នៅកន្លែងកើតហេតុ ហើយខ្មាន់កាំភ្លើងបើកទ្វារចុះពីលើរថយន្ដបាញ់ស្រោចទៅលើជនរងគ្រោះជាច្រើនគ្រាប់ទៅលើជនចិនម្នាក់ឱ្យរងបួសធ្ងន់មិនដឹងជោគវាសនាយ៉ាងណាទេ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង កំពុងបើកការស្រាវជ្រាវលើករណីនេះប៕