ថៅកែហាង The Storm ឈ្មោះ ហេង ផល ដកកាំភ្លើងបាញ់គំរាមចុងភៅ គ្រាកន្លងទៅធ្លាប់យកកែវគប់ស្ត្រីម្នាក់

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 22 ឧសភា 2022
ថៅកែហាង The Storm ឈ្មោះ ហេង ផល ដកកាំភ្លើងបាញ់គំរាមចុងភៅ គ្រាកន្លងទៅធ្លាប់យកកែវគប់ស្ត្រីម្នាក់

បុគ្គលិកផ្នែកចុងភៅនៅហាង The Storm រៀបរាប់ឱ្យដឹងថា ថៅកែជាបុរសម្នាក់ឈ្មោះ ផល បានដកកាំភ្លើងបាញ់បុរសម្នាក់ជាមេចុងភៅ ខណៈបុរសនោះក្រាបគេចផុត ព្រោះតែខឹងរឿងធ្វើឱ្យខូចរទេះគោដុត។។ វីដេអូ https://fb.watch/dax51o0v5n/

ករណីនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅក្នុងហាង The Storm តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ វាលវង់ ខណ្ឌ៧មករា  រាជធានីភ្នំពេញ។

ថៅកែហាង The Storm ឈ្មោះ ហេង ផល ដកកាំភ្លើងបាញ់គំរាមចុងភៅ គ្រាកន្លងទៅធ្លាប់យកកែវគប់ស្ត្រីម្នាក់

ស្ត្រីចុងភៅម្នាក់បានឱ្យដឹងថា គ្រាកន្លងទៅថៅកែផល រូបនេះបានយកកែវគប់ខ្លួនម្ដងហើយ តែលោកស្រីគេចផុត។ ក្រៅពីនោះមិត្តភ័ក្កិថៅពេលផឹកស៊ីស្រវឹងក៏ធ្លាប់វាយតប់បុគ្គលិកផ្សេងទៀតដែរតែគ្មានអ្នកណារកខុសត្រូវឱ្យទេ។ 

ទាក់ទងសកម្មភាពនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីថៅកែ ហេង ផល បាននៅឡើយ៕

ថៅកែហាង The Storm ឈ្មោះ ហេង ផល ដកកាំភ្លើងបាញ់គំរាមចុងភៅ គ្រាកន្លងទៅធ្លាប់យកកែវគប់ស្ត្រីម្នាក់ ថៅកែហាង The Storm ឈ្មោះ ហេង ផល ដកកាំភ្លើងបាញ់គំរាមចុងភៅ គ្រាកន្លងទៅធ្លាប់យកកែវគប់ស្ត្រីម្នាក់