ដំណែងចៅហ្វាយខេត្តព្រះវិហារជំនួសដោយកូនប្រុសលោក គន់ គីម ទេសរដ្ឋមន្ត្រី

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 28 កក្កដា 2022
ដំណែងចៅហ្វាយខេត្តព្រះវិហារជំនួសដោយកូនប្រុសលោក គន់ គីម ទេសរដ្ឋមន្ត្រី

កូនប្រុសលោក គន់ គីម សមាជិកណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក គីម រិទ្ធី ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណត្រូវបានចូលនិវត្តន៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

លោក គីម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល និងបច្ចុប្បន្នមុនត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារនេះ លោកមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ដំណែងចៅហ្វាយខេត្តព្រះវិហារជំនួសដោយកូនប្រុសលោក គន់ គីម ទេសរដ្ឋមន្ត្រី

លោក គីម រិទ្ធី បច្ចុប្បន្នក៏កំពុងកាន់តួនាទីជាប្រធានផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការជាតិ-អន្តរជាតិនៃយុវជនគណបក្សថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាផងដែរ៕