អាងស្តុកទឹក "រក្សា​"​ អាចស្តុកទឹកបាន ២៥៧លានម៉ែត្រគូប​ និងអាចផលិតថាមពលវារីអគ្គិសនីបាន ១,៥០មេហ្គាវ៉ាត់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 10 សីហា 2022
អាងស្តុកទឹក

ទំនប់អាងស្តុកទឹក"រក្សា​"​ស្ថិតនៅលើដងស្ទឹងសែន ក្នុង​ព្រំប្រទល់ឃុំពុទ្រា​ និងឃុំរក្សា ស្រុកជ័យសែន​ ​និង​​ស្រុករវៀង​ ខេត្តព្រះវិហារ បានសាងសង់ចាប់តាំងពី​ដេីមខែវិច្ឆិកា​ ឆ្នាំ២០១៩​ ដែលបានបញ្ចប់រួចរាល់ជាស្ថាពរចុងខែ​កក្កដា​ ឆ្នាំ២០២២។ នេះបើតាមការឱ្យដឹងពីក្រសួងធនធានទឹកនិងឧតុនិយម កាលពីរាត្រីថ្ងៃទី១០ សីហា ឆ្នាំ២០២២។

អាងស្តុកទឹក

ទំនប់អាងស្តុកទឹក"រក្សា​"នេះ​ មានប្រវែងសរុប​ ២.៩៥៦ម៉ែត្រ​ អាចស្តុកទឹកបានប្រមាណ​ ២៥៧លានម៉ែត្រគូប​ ដោយមានទ្វារទឹកធំ​ចំនួន​ ២០ទ្វារ​ ​(ទ្វារទឹកនីមួយៗមានទំហំ១០ម៉ែត្រ និងទម្ងន់ប្រមាណជាង​ ៦០តោន)​ ព្រមទាំងមានបម្រុងទុកនូវទ្វារទឹក និងបំពង់សម្រាប់តួប៊ីនចំនួន​ ០៣កន្លែង ដែលអាចផលិតថាមពលវារីអគ្គិសនីបាន ១,៥០មេហ្គាវ៉ាត់។

អាងស្តុកទឹក

សូមបញ្ជាក់ថា ទំនប់អាងស្តុកទឹកនេះ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មរបស់ប្រជាកសិករនៅរដូវវស្សាបាន​ចំនួន ១៤៣.៣២៣​ ហិកតា និងនៅរដូវប្រាំងបានចំនួន​ ២២.៨៧៨ហិកតា​ ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត​ និងជួយកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតតាមរយ:យន្តការបច្ចេកទេសច្បាស់លាស់នៃការគ្រប់គ្រងធនធានទឹកចម្រុះរបស់ស្ទឹងសែនដែលគ្របដណ្តប់ភាគច្រើនលើទឹកដីនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំផងដែរ៕ 1post

អាងស្តុកទឹក