លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដឹកនាំបញ្ជានៅទីតាំងផលប៉ះពាល់ជាក់ស្តែងជាមួយកងកម្លាំងអន្តរាគមន៍សង្គ្រោះការលិចលង់ពីជំនន់ទឹកភ្លៀងដែលស្រកពីឃុំស្រអែម ទៅជន់ឡើងខ្លាំងនៅចំណុចប្រាសាទ១០ ស្ថិតភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត។
កម្លាំងចម្រុះបានចល័តប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពដែលមានកម្ពស់៣ម៉ែត្រពីទឹកសរុប៦៩គ្រួសារ ស្នើនឹង២៩៦នាក់ ស្រី១៥៤នាក់ និងបានជម្លៀសប្រជាពលរដ្ឋចំនួន១១គ្រួសារស្នើនឹង៥២នាក់ ស្រី១១នាក់។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលទើបចូលកាន់ដតំណែងកាលពីពេលថ្មីៗនេះ គេឃើញលោកមមាញឹកចុះជាប់នឹងមូលដ្ឋានពិនិត្យមើលស្ថានភាពរបស់ពលរដ្ឋ មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងទាំងបី ក្នុងដែនគ្រប់គ្រងរបស់លោក។ សកម្មភាពនេះត្រូវបានអ្នកផងរំពឹងថា នឹងអាចធ្វើឱ្យមានភាពប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រង ដោះស្រាយ និងបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ៕ តាពេជ្រ