សហគមន៍ពលរដ្ឋបានឱ្យដឹងថា ដើមឈើជាច្រើនរយដើមត្រូវបានរកឃើញគេកាប់ផ្តួលនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ។ ការរកឃើញនេះធ្វើឡើងតាមរយៈការចុះប្រមូលព័ត៌មាន និង ធ្វើបច្ចុប្បន្នភាពនៃដែនជម្រកការពារសត្វព្រៃព្រះរការ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ដល់ទី១៧ខែកក្កដា។
ដើមឈើដែលត្រូវបានកាប់បំផ្លាញមានមុខកាត់ចាប់ពី៣០សង់ទីម៉ែត្រ ដល់ ១,៥ម៉ែត្រ ដែលភាគច្រើនជាដើមឈើទាល គគី ផ្ដៀក កកោះ និង ពពេលជាដើម។ ទំនាក់ទំនងព័ត៌មានបន្ថែម៖ លោក ថាប់ សុខឃី 068 70 98 97 លោក ថី ហុន 097 47 61 647។
ទាក់ទងការលើកឡើងខាងលើ 1Post មិនទាន់អាចសុំការបំភ្លឺពីនាយកដែនជម្រកសត្វព្រៃព្រះរការ បាននៅឡើយនាថ្ងៃទី២០ កក្កដា ឆ្នាំ២០២២៕ ប្រភព SBN