សហគមន៍នៅស្រុកឱរ៉ាល់ អស់ជំនឿលើអាជ្ញាធរ បង្វែមករកដំណោះស្រាយតាមបែបសាសនា

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 18 កក្កដា 2022
សហគមន៍នៅស្រុកឱរ៉ាល់ អស់ជំនឿលើអាជ្ញាធរ បង្វែមករកដំណោះស្រាយតាមបែបសាសនា

សហគមន៍ព្រៃឈើឧត្តមស្រែពស់ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ និងពុទ្ធបរិស័ទវត្តព្រៃមេត្តាធម្មជាតិនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បានប្រារពពិធីបុណ្យបង្សុកូលលឱ្យព្រៃឈើ សត្វព្រៃសហគមន៍ដែលរងការបាត់បង់ ដោយសារការទន្ទ្រានឈូសឆាយ កាប់ទន្ទ្រានយកដីពីសំណាក់ក្រុមទាហ៊ានឯ៧ ផ្នែកអន្តាគមកងរថក្រោះ។ 

តាមការអះអាងរបស់ប្រជាពលរដ្ឋសហគមន៍ ឧត្តមស្រែខ្ពស់ បាននិយាយថា សហគមន៍អភិរក្សព្រៃឈើ ឩត្តមស្រែពស់ ត្រូវបានក្រសួងបរិស្ថាន យល់ព្រមចុះបញ្ជី កាត់ដីចំនួន២៤៣៣ហិចតាក្រោយមកដីព្រៃអភិរក្សនេះត្រូវបាន អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិឃុបឃិតគ្នាឈូសឆាយ កាប់ទន្ទ្រានលក់អោយឈ្មួញ ទុច្ចរិត និងអ្នកមានអំណាចស្ទើរជិតអស់ដោយបច្ចុប្បន្ននៅសល់ប្រមាណតែជាង៨០០ហិចតាប៉ុណ្ណោះ។ 

សហគមន៍នៅស្រុកឱរ៉ាល់ អស់ជំនឿលើអាជ្ញាធរ បង្វែមករកដំណោះស្រាយតាមបែបសាសនា

ប្រជាពលរដ្ឋ និងព្រះសង្ឃបានរួមគ្នាធ្វើការ អភិរក្ស ថែរក្សា ជាង២០ឆ្នាំហើយ ធ្វើអោយព្រៃសហគមន៍ឧត្តមស្រែខ្ពស់ មានការលូតលាស់ ពីព្រៃរិចរិល ប្រែមកជាព្រៃស្រោង មានដើមឈើចម្រុះមានតម្លៃគ្រប់ប្រភេទ និងសំបូរទៅដោយជីវ:ចម្រុះជាពិសេសៗមាន សត្វព្រៃជិតផុតពូជជាច្រើនប្រភេទរួមមាន៖ ទោច ស្វា ប្រើស ឈ្លូស ទន្សោង ជ្រូកព្រៃ ក្ងោក និងមាន់ព្រៃជាដើម។ 

ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញអនុក្រិត កាត់ដីព្រៃស្រោង ដែលប្រជាពលរដ្ឋសហគមន៍ឧត្តមស្រែពស់ និងព្រះសង្ឃនៅអាស្រមមេត្តាអម្មជាតិ កំពុងតែអភិរក្សនិងថែរក្សា ឲ្យទៅទាហ៊ានង៧០ នៃកងរថក្រោះ ចំនួន២៦២ហិចតា ដែលការកាត់ដីនេះមិនមានការសិក្សា ស្រាវជ្រាវ ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ អោយបានទូលំទូលាយ ពីផលប៉ះពាល់សក្តានុពល នៃធនធានធម្មជាតិឡើយ។

សហគមន៍នៅស្រុកឱរ៉ាល់ អស់ជំនឿលើអាជ្ញាធរ បង្វែមករកដំណោះស្រាយតាមបែបសាសនា

នៅក្នុងខែតុលា ឆ្នាំ២០២១ ក្រុមទាហ៊ានបានប្រើប្រាស់គ្រឿងចក្រ រណាយន្ត កំលាំងក្រុមស៊ីឈ្នួលអាណាធិបតេយ្យ ចូលមកឈូសឆាយ អារ កាប់ទន្រ្ទានយកដីព្រៃអភិរក្សសហគមន៍ដោយមានការជួយសម្រួលការពារ ពីអាជ្ញាធរដែនដី មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ។ 

ប្រជាសហគមន៍ និងព្រះសង្ឃបានចូលទៅហាមឃាត់ក្នុងសកម្មភាពឈូសឆាយខាងលើនេះដែរប៉ុន្តែត្រូវបានក្រុមទាហ៊ាន និងក្រុមអាណាធិបតេយ្យស៊ីស្នួល ប្រើប្រាស់អំពើហិង្សា ដោយមានការបាញ់កាំភ្លើងគំរាមកំហែង និងប្រើប្រាស់ដំបង កាំបិត ធ្វើអោយប្រជាពលរដ្ឋរងរបួសជាច្រើននាក់។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋដែលសកម្មក្នុងការចូលរួមការពារ សកម្មភាពឈូសទន្ទ្រានយកដីព្រៃអភិរក្សសហគមន៍ ចំនួន៦នាក់ ត្រូវបានក្រុមអ្នកមានអំណាចប្តឹងចោទប្រកាន់តាមប្រព័ន្ធតុលាការ ពីបទបរិហាកេរ្ត៍ គម្រាមជេរប្រមាថ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ញុះញុងបង្កភាពវឹកវរ ប៉ះពាល់ដល់សន្តិសុខសង្គម។

សហគមន៍នៅស្រុកឱរ៉ាល់ អស់ជំនឿលើអាជ្ញាធរ បង្វែមករកដំណោះស្រាយតាមបែបសាសនា

ប្រជាសហគមន៍អភិរក្សព្រៃឈើឧត្តមស្រែខ្ពស់ បានដើរដាក់ពាក្យបណ្តឹង សុំកិច្ចអន្តរាគមដោះស្រាយពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺជាច្រើនលើកច្រើនសារ ប៉ុន្តែមិនបានទទួលលទ្ធផលឆ្លើយតប ជាវិជ្ជមានមួយណាឡើយ។

ទាក់ទងការលើកឡើងខាងលើ 1Post មិនអាចសុំការបញ្ជាក់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបាននៅឡើយ នាព្រឹកថ្ងៃទី១៧ កក្កដា ២០២២។

CCFC បានឱ្តដឹងទៀតថា បច្ចុប្បន្នផ្ទៃដិព្រៃឈើអភិរក្សសហគមន៍ឧត្តមស្រែខ្ពស់ នៅសល់ប្រហែល30ហិចតាប៉ុណ្ណោះ ហើយការកាប់ទន្ទ្រានព្រៃនៅតែមានសកម្មភាពទាំងយប់ទាំងថ្ងៃឥតឈប់ឈរ។ ប្រជាពលរដ្ឋ និងព្រះសង្ឃអស់ជំនឿលើការដោះស្រាយបញ្ហារបស់សហគមន៍ពួកគេពីសំណាក់អាជ្ញាធរ តាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិទៀតហើយ ទើបនាំគ្នាប្រារព្ធកម្មវិធីបុណ្យតាមបែបសាសនា ដើម្បីបួងសួងដល់វត្ថុសាកសិទ្ធិ ថែរក្សាក្នុងតំបន់ព្រៃឧត្តមស្រែខ្ពស់ ក៏ដូចក្នុងព្រះរាជាណាចក្រកម្ពុជា ជួយចូលរួមទប់ស្កាត់ និងបញ្ជូនដំណឹងរណ្តំចិត្តដល់ប្រមុខរាជរដ្ឋាភិបាលអោយលោកជួយអន្តរាគមដោះស្រាយបញ្ហដីព្រៃសហគមន៍ឧត្តមស្រែខ្ពស់ ដែលនៅសេសសល់បន្តិចបន្តួច ទុក្ខជូនអោយកូនចៅជំនាន់ក្រោយ បានឃើញ និងដឹងពីសក្កានុពលនៃធម្មជាតិរបស់ខ្មែរយើង៕ ប្រភព CCFC

សហគមន៍នៅស្រុកឱរ៉ាល់ អស់ជំនឿលើអាជ្ញាធរ បង្វែមករកដំណោះស្រាយតាមបែបសាសនា