ពលរដ្ឋឈឺចិត្តញយដងនឹងក្រុមហ៊ុនផ្លូវល្បឿនលឿនបែកកង់មិនឱ្យដោះដូរនៅកៀនផ្លូវ ហើយយកសេវ៉ាថ្លៃស្ទូចឡើងកប់

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 10 តុលា 2022
ពលរដ្ឋឈឺចិត្តញយដងនឹងក្រុមហ៊ុនផ្លូវល្បឿនលឿនបែកកង់មិនឱ្យដោះដូរនៅកៀនផ្លូវ ហើយយកសេវ៉ាថ្លៃស្ទូចឡើងកប់

ភ្នំពេញ៖ ស្ត្រីខ្មែរឥស្លាមម្នាក់ឈ្មោះ Man Navy បានហួសចិត្តព្រោះតែសកម្មភាពក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មិនអនុញ្ញាតឱ្យដូរកង់រថយន្តរបស់លោកស្រីនៅលើផ្លូវអែបខាង (ផ្លូវអាសន្ន) ដែលតម្រូវឱ្យស្ទូចចេញយកថ្លៃ១០០ដុល្លារ ហើយបុគ្គលិកស្ទូចនោះគ្មានបច្ចេកទេសបានធ្វើបាក់កាងក្រោយតែគ្មានអ្នកទទួលខុសត្រូវធ្វើឱ្យលោកស្រីអស់ការអត់ធ្មត់ក៏សរសររឿងនេះនៅលើហ្វេសបុកមួយឈ្មោះ Asmak Hosen ឱ្យសាធារណៈជនជួយពិចារណា។ ខាងក្រោមនេះជាខ្លឹមសារដែលលោកស្រីបានសរសេរ៖

«ខ្ញុំឆ្ងល់និងសុំយោបល់ពីបងប្អូនលើផ្លូវល្បឿនលឿន និងអ្នកគ្រប់គ្រង់ផ្លូវ បន្តិចចា ? តើពេលឡានបែកកង់ គេទុកពេលអោយដូរកង់អត់ ? ហើយបើទុក តើទុករយៈពេលប៉ុន្មាន ? ថ្ងៃនេះខ្ញុំចេញពីកម្មវិធី ខ្ញុំបបួលគ្នាទៅបាយនៅកំពង់សោម ហើយចៃដន្យមិត្តខ្ញុំដែលទៅចូលរួមកម្មវិថីគាត់ទៅដែរ ខ្ញុំថែមឡាន១ទៀត គឺយកឡានទៅពីរគ្រឿង ឡានសរ ១២ កៅអី ១ នឹងឡានបែកកង់១នេះ តែខ្ញុំអត់បានជិះលើឡានខ្មៅទេ មូលហេតុចេញពី Aii ខ្ញុំទៅជីះឡានសរ១២កៅអីជុំគ្នា ទុកអោយកូនចៅក្មេងជិះឡានខ្មៅ។ 1.បង់សេវាស្ទូច 100$ មិនអោយដូរកង់លើផ្លូវ 2.គិតម៉ែត្រគីឡូបើឡានធំ 10$ ១គីឡូ បើឡាន តូច 0.30$ ១គីឡូ ។ ចុះបើអ្នកស្ទូច អត់បច្ចេកទេស អត់ជំនាញ ? ខូចខាតឡាន តើអ្នកណាអ្នកទទួលខុសត្រូវ ? ក្រុមហ៊ុន ឬបុគ្គល អ្នកស្ទូចជាអ្នកសង ? ដូចថ្ងៃនេះ អ្នកស្ទូចអត់បច្ចេកទេស ស្ទូចឡានខ្ញុំបាក់កាងខាងក្រោយ តើអ្នកណាអ្នកទទួលខុសត្រូវ ? សុំជួុយប្រាប់ផង ។ ថវិកាមិនច្រើនទេ តែខ្ញុំឆ្ងល់ហើយខូចកាងក្រោយទើបវាធ្ងន់ ដោយសារឈឺចិត្តឡានខ្មៅមានរបស់ដុះដូរគ្រប់គ្រាន់យល់ហើយទាន់ទេ ? ខ្ញុំបានសួរទៅអ្នកស្ទូចបីនាក់នោះហើយ ហើយក៏មានចម្លើយដែរ ? តែខ្ញុំត្រូវការបងប្អូន និងអ្នកគ្រប់គ្រងផ្លូវជួយឆ្លើយវិញ ?»

ពលរដ្ឋឈឺចិត្តញយដងនឹងក្រុមហ៊ុនផ្លូវល្បឿនលឿនបែកកង់មិនឱ្យដោះដូរនៅកៀនផ្លូវ ហើយយកសេវ៉ាថ្លៃស្ទូចឡើងកប់

ទាក់ទងសកម្មភាពនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីភាគីក្រុមហ៊ុនល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បាននៅឡើយនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

សូមរម្លឹកថា សកម្មភាពនេះមិនជាលើកទី១ទេដែលបានកើតឡើងនៅលើផ្លូវរបស់ក្រុមហ៊ុនល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលពលរដ្ឋហួសចិត្តនឹងយកមកបង្ហោះនៅលើបណ្ដាញសង្គម គ្រាដែលបើកឱ្យដំណើរការសាកល្បងមិនដល់១ខែផង។ គ្រាដែលពលរដ្ឋកើតឆ្ងល់តើប្រឡោះផ្លូវអាសន្ននោះសម្រាប់ទុកធ្វើអ្វីបើកើតអាសន្នហើយមិនឱ្យប្រើទោះជាពលរដ្ឋមានឧបករណ៍គ្រប់គ្រាន់សម្រាប់ដោះដូរកង់ហើយនោះ?៕ តាពេជ្រ

ពលរដ្ឋឈឺចិត្តញយដងនឹងក្រុមហ៊ុនផ្លូវល្បឿនលឿនបែកកង់មិនឱ្យដោះដូរនៅកៀនផ្លូវ ហើយយកសេវ៉ាថ្លៃស្ទូចឡើងកប់ ពលរដ្ឋឈឺចិត្តញយដងនឹងក្រុមហ៊ុនផ្លូវល្បឿនលឿនបែកកង់មិនឱ្យដោះដូរនៅកៀនផ្លូវ ហើយយកសេវ៉ាថ្លៃស្ទូចឡើងកប់