ស្ពាននោះធ្វើអំពីថ្មចាក់បេតុង ទំហំទទឹង ៥ម៉ែត្រ បណ្ដោយ ១៦ម៉ែត្រ សាងសង់បាន៧០% ស្ថិតនៅចំណុចកក់កន្ថង ភូមិរំចេក ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ កំពុងខ្វះខាតសម្ភារសាងសង់បង្ហើយដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ដោយបានសូមបិណ្ឌបាតនិងអំពាវនាវដល់ឧបាសកឧបាសិកាសប្បុរសជនជិតឆ្ងាយទាំងអស់អញ្ជើញចូលរួមចាប់មគ្គផលតាំងកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
សម្ភារដែលខ្វះខាតនោះមានដូចជាដែកហំហំ១០លី ចំនួន១០តោន ស៊ីម៉ងត៏ ចំនួន១០តោនខ្សាច់១០គីប ថ្ម១០គីប ដើម្បីសាងសង់ស្ពានបង្ហើយ។ នេះបើតាមលិខិតអំពាវនាវមួយច្បាប់ដែលបានបញ្ជាក់រួមគ្នារវាងព្រះសង្ឃ និងអាជ្ញាធរ នៅមូលដ្ឋានខាងលើដែល 1Post ទទួលបាន។
សូមបញ្ជាក់ថា ការផ្ដួចផ្ដើមសាងសង់ស្ពាននេះដោយព្រះភិក្ខុ គឹម រស្មី គង់នៅវត្តឥន្ទមុនីសុវណ្ណគីរីខ្នងគោល ហៅវត្តខ្នងគោល សហការជាមួយអាជ្ញាធរដែនដី អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ បើប្រិយមិត្តចង់ចូលរួមចាប់មគ្គផលអាចទំនាក់ទំនងទៅព្រះភិក្ខុ គឹម រស្មី លេខទូរសព្ទ060468825 ឬ លោកមេឃុំ 0884444149៕