តើឡូហ្គោ GM ជាអ្វីបានបិទលើរថយន្តដឹកខុសបច្ចេកទេស ហើយល្បីថា ល្អជាងគេ?

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 17 កក្កដា 2022
តើឡូហ្គោ GM ជាអ្វីបានបិទលើរថយន្តដឹកខុសបច្ចេកទេស ហើយល្បីថា ល្អជាងគេ?

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញរថយន្តអាជីវកម្មជាច្រើនមានបិទឡូហ្គោអក្ស GM នៅមុខកញ្ចក់រថយន្ត គ្រាដែលរថយន្តនោះមួយចំនួនដឹកទំនិញសំពីងសំពោង ខ្លះដឹក ដី ថ្ម ខ្សាច់ល្មើសបច្ចេកទេស អាចចរាចរណ៍បានលើដងផ្លូវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហាក់ដូចជាមានឥទ្ធិពលអ្វីម្យ៉ាងបានល្អជាងគេ ទើបនាំឱ្យពលរដ្ឋកើតឆ្ងល់ ខណៈដែលឡូហ្គោផ្សេងៗទៀតក៏មានផងដែរ។

តើឡូហ្គោ GM នោះជាអ្វី? អ្នកណាខ្លះនៅពីក្រោយប្រយោជន៍នៃអំណាចស្លាកសម្គាល់មួយនេះ? នេះជាសំណួរដែលមិនទាន់មានការបកស្រាយពេញលេញនៅឡើយ។ ហើយបន្ទាប់ពីផ្អើលរឿងហាក់មិនប្រកតីនេះ និងបណ្ពាសារព័ត៌មានមួយចំនួនបានចុះផ្សាយជាបន្តបន្ទាប់ ប្រភពព័ត៌មានក្រៅផ្លូវថ្នល់ដែល 1Post ទទួលបានឡូហ្គោនោះខ្លះក៏ត្រូវបានបកចេញ ហើយអាចនឹងមានគោលនយោបាយអ្វីផ្សេងនៅពេលខាងមុខរបស់អ្នកនៅពីក្រោយវាំងននខ្មៅ។

តើឡូហ្គោ GM ជាអ្វីបានបិទលើរថយន្តដឹកខុសបច្ចេកទេស ហើយល្បីថា ល្អជាងគេ? តើឡូហ្គោ GM ជាអ្វីបានបិទលើរថយន្តដឹកខុសបច្ចេកទេស ហើយល្បីថា ល្អជាងគេ?

បើតាមការលើកឡើងរបស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយ 1Post កាលពីព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២២ លោកមិនបានបញ្ជាក់លម្អិតលើសំណួរដែលផ្ដោតលើក្រុមពាក់ស្លាកសម្គាល់ GM នោះទេ គឺលោកនិយាយជារួមចំពោះគ្រប់ឡូហ្គោដែលបិទលើរថយន្តអាជីវកម្មថា៖ ចំពោះករណីដែលរថយន្តមួយចំនួនមានពាក់ផ្លាកសម្គាល់ផ្សេងៗគឺជារឿងផ្លាកសម្គាល់របស់សាមីខ្លួនរបស់ក្រុមហ៊ុន។ លោកថា ចាប់ពីខែតុលាឆ្នាំ២០២១ មកយើងបានអនុវត្តវិធានការទាំងនេះរួចមក យើងសង្កេតឃើញថា ស្ទើរតែមិនមានឡានធំចេញចូលក្រុងខុសម៉ោង លើកលែងករណីចន្លោះប្រហោងតិចតួច វាអាចនៅមានខ្លះចំពោះរថយន្តដឹកផ្តេសផ្តាសផ្សេងៗក៏ដូចគ្នា។ ជាធម្មតាអ្នកដែលអនុវត្តគឺតែងតែប្រឈមនឹងការខុសតិចតួច និងប្រឈមនឹងបញ្ហាអ្នកដែលគេប៉ះពាល់ផលប្រយោជន៍ គេមិនពេញចិត្ត។ ដូច្នេះពេលដែលយើងអនុវត្តវិធានការតឹងរឹងបែបនេះ ប្រាកដជាមានការមិនពេញចិត្តពីសំណាក់ក្រុមអាជីវកររកស៊ីដឹកល្មេីសច្បាប់មួយចំនួន​ ដែលមានគំនិតខិលខូចមួយចំនួន ក៏ដូចជាអាចមានមន្ត្រីខិលខូចមួយចំនួនតូច ដែលមិនពេញចិត្តនឹងសកម្មភាពដែលយើងអនុវត្តតឹងរឹងតាមវិធានការច្បាប់តាមបទបញ្ជា ក៏ដូចជាតាមសំណូមពររបស់ប្រជាពលរដ្ឋ ហេតុដូច្នេះហើយវាចេញជាបាតុភាពនេះឡើង។ អ្នកធ្វេីតែងតែមានចំណុចខុសខ្លះ​ អ្នកមិនធ្វេីចាំតែចាប់កំហុស ទេីបមិនចេះខុស។ ហើយលោកក៏ត្រៀមមេធាវីរៀបចំប្ដឹងអង្គភាពសារព័ត៌មានដែលចុះផ្សាយព័ត៌មានមិនពិត ដោយចាត់ទុកថាជាការបរិហារកេរ្តិ៍មកលើរូបលោក។

តើឡូហ្គោ GM ជាអ្វីបានបិទលើរថយន្តដឹកខុសបច្ចេកទេស ហើយល្បីថា ល្អជាងគេ?

ទោះយ៉ាងនេះក្ដី អ្នកកើតឆ្ងល់នៅតែចង់ដឹងថា ស្លាកសម្គាល់ឡូហ្គោ GM ជារបស់អ្នកណាបង្កើតឡើង ជាក្រុមហ៊ុន ឬក្រុមណាមួយ? បង្កើតឡើងក្នុងន័យអ្វី? ហើយករណីបង្ក្រាប់រថយន្តល្មើសបច្ចេកទេសបិទឡូហ្គោ GM ដែលគេល្បីថា ហាក់មានឥទ្ធិពលល្អជាងគេនោះបានប៉ុន្មានករណីហើយ? តើអាជីវករបង់ប្រាក់ឱ្យក្រុមបង្កើតឡូហ្គោនោះ យកមកបិទលើរថយន្តក្នុងន័យសម្រួលអ្វីដល់ពួកគាត់? នេះជាសំណួរ៕ SP

តើឡូហ្គោ GM ជាអ្វីបានបិទលើរថយន្តដឹកខុសបច្ចេកទេស ហើយល្បីថា ល្អជាងគេ? តើឡូហ្គោ GM ជាអ្វីបានបិទលើរថយន្តដឹកខុសបច្ចេកទេស ហើយល្បីថា ល្អជាងគេ?