សារពីពលរដ្ឋ ហេតុអ្វីពួកគាត់ដឹកជញ្ជូនដោយល្មើសបច្ចេកទេសប្រថុយប្រថានអ៊ីចឹង។ នេះជារូបភាពដែលពលរដ្ឋផុសលើបណ្ដាញសង្គម និងឃើញផុសលើហ្វេសបុកផេករបស់អភិបាលខេត្តកណ្ដាលលោក គួច ចំរើន ផងដែរ ដោយសរសេរខ្លឹមសាររៀបរាប់ថា “ម្ចាស់ និង អ្នកបេីករថយន្តនេះ សូមប្រញ៉ាប់ ចូលខ្លួនមកបំភ្លឺនៅស្នងការនគរបាលខេត្តកណ្ដាលបន្ទាន់”។
រថយន្តកែឆ្នៃដឹករបៀបនេះគេឃើញមានច្រើនដឹកទំនិញច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ នៃខេត្តកណ្ដាលចូលមករាជធានីភ្នំពេញ។ អ្វីដែលកើតឆ្ងល់នោះ ហេតុអ្វីដឹកបានរបៀបនឹងលើដងផ្លូវ មន្ត្រីជំនាញមើលមិនឃើញ ឬ មានហេតុផលអ្វីនៅពីក្រោយសកម្មភាពនេះ?។ ហើយដឹកជញ្ជូនក៏មានផងដែរនៅតាមបណ្ដាខេត្តផ្សេងៗ ពិសេសពីច្រកព្រំដែនមក។សូមអស់លោកជួយបញ្ជាក់ផង ?
ហេតុផលខ្លះរាស្ត្រដឹង ការបកស្រាយនៅតែបកស្រាយ ការពិតនៅតែការពិត។ សូមជម្រាបថា នេះជាដំណឹងបឋមដែល 1Post ទទួលបាន។ យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងភាគីដែលពាក់ព័ន្ធបន្ថែមទៀតដើម្បីលម្អិតរឿងនេះ៕