កាយដីភ្នំលក់ និងដឹកជញ្ជូនល្មើសច្បាប់ ម្ចាស់អាជីវកម្មអះអាងមានច្បាប់ តែហួសសុពលភាពតាំងពីឆ្នាំ ២០២១

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 23 ធ្នូ 2024
កាយដីភ្នំលក់ និងដឹកជញ្ជូនល្មើសច្បាប់ ម្ចាស់អាជីវកម្មអះអាងមានច្បាប់ តែហួសសុពលភាពតាំងពីឆ្នាំ ២០២១

សកម្មភាពកាយដីចង្កេះភ្នំមួយឈ្មោះថា ភ្នំបន្លែ និងដឹកជញ្ជូនល្មើសបច្ចេកទេសច្បាប់ មិនគ្របធ្លាក់លើផ្លូវកើតជាជង្ហុកជាទួល ធ្វើទៅបានក្រោមខ្សែភ្នែកអាជ្ញាធរ និងមន្ត្រីជំនាញ ស្ថិតនៅក្នុងភូមិរ៉ើងពើង ឃុំស្កុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

កាយដីភ្នំលក់ និងដឹកជញ្ជូនល្មើសច្បាប់ ម្ចាស់អាជីវកម្មអះអាងមានច្បាប់ តែហួសសុពលភាពតាំងពីឆ្នាំ ២០២១

ការកាយដីពីភ្នំបន្លែនោះគឺគេយកមកចាក់បំពេញលើទំហំដី ៣០ហិកតា ដំណាក់កាលទី១ ចាក់ជាង ៨០អាសិន នៅជាប់នឹងផ្លូវកៅស៊ូលេខ ១៤៣  ខាងកើតភូមិរ៉ើងពើង ដោយក្រុមរថយន្តត្រូវរត់ឆ្លងកាត់តាមផ្លូវលំ និងផ្លូវកៅស៊ូលេខ ១៤៣។ បច្ចុប្បន្នផ្លូវលំក្នុងភូមិដែលមានសភាពទ្រុឌទ្រោមស្រាប់កាន់តែរង់ការខូចខាតបន្ថែមទៀត។

កាយដីភ្នំលក់ និងដឹកជញ្ជូនល្មើសច្បាប់ ម្ចាស់អាជីវកម្មអះអាងមានច្បាប់ តែហួសសុពលភាពតាំងពីឆ្នាំ ២០២១

ទាក់ទងសកម្មភាពនេះ ប៊ុត សារ៉ាត់ ហៅ អ៊ឹម ម្ចាស់អាជីវកម្មចាក់បំពេញដី បានឱ្យ 1Post ដឹងថា ការកាយដីនោះគឺមានច្បាប់ស្ថិតក្នុងដីកម្មសិទ្ធិ  និងយកចាក់បំពេញទំហំតែ ៨៨អា។ ប៉ុន្តែលិខិតអនុញ្ញាតច្បាប់កាយដីចល័តដែលលោកយកមកបង្ហាញនោះបានហួសសុពលភាពតាំងពីខែធ្នូ ឆ្នាំ២០២១ មកម្លេះ។ រីឯច្បាប់ចាក់បំពេញដីមិនទាន់ឃើញមាននៅឡើយទេ។ ក្នុងនោះបើតាមច្បាប់ ការចាក់បំពេញដីចាប់ពី ៣០អាឡើង ត្រូវសុំអនុញ្ញាតច្បាប់ពីរដ្ឋបាលខេត្ត។

កាយដីភ្នំលក់ និងដឹកជញ្ជូនល្មើសច្បាប់ ម្ចាស់អាជីវកម្មអះអាងមានច្បាប់ តែហួសសុពលភាពតាំងពីឆ្នាំ ២០២១

ចំណែកលោក ប៊ិន ថេត ប្រធានការរិយាល័យរ៉ែ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅភ្នំបន្លែនោះកន្លងទៅជំនាញនិងអាជ្ញាធរបានចុះទៅពិនិត្យនិងធ្វើកំណត់ហេតុរួចម្ដងហើយ។ លោកបន្តថា នឹងឱ្យមន្ត្រីចុះទៅពិនិត្យបន្តទៀត។ សម្លេង

កាយដីភ្នំលក់ និងដឹកជញ្ជូនល្មើសច្បាប់ ម្ចាស់អាជីវកម្មអះអាងមានច្បាប់ តែហួសសុពលភាពតាំងពីឆ្នាំ ២០២១

បើតាមប្រភព 1Post ទទួលបាននៅភ្នំបន្លែនោះគេឃើញឈ្មួញយកគ្រឿងចក្រទៅជីកកាយអាចម៌ដីលក់បានជាបន្តបន្ទាប់ តែមិនឃើញអាជ្ញាធរ ឬ មន្ត្រីជំនាញ ចុះអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពទេ គ្រាដែលម្ចាស់អាជីវកម្មកាយដីលក់ជាច្រើនកន្លែងមិនទាន់បង់ពន្ធត្រឹមត្រូវចូលរដ្ឋនៅឡើយតែឈ្មួញមុខសញ្ញាដដែលនោះអាចជីកថែម និងជីកថ្មីបានជាបន្តបន្ទាប់ ដូចជានៅចំណុចអូរក្រាំងអំបិល ទំនប់ទឹកត្រពាំងមាន់ រណ្ដៅដីនៅត្រពាំងមាន់  រណ្ដៅដីនៅជ្រៃត្រកួន រណ្ដៅដីនៅទំនប់ព្រៃថ្នាំង និងរណ្ដៅដីនៅជាប់ជើងភ្នំបន្លែជាដើម។

កាយដីភ្នំលក់ និងដឹកជញ្ជូនល្មើសច្បាប់ ម្ចាស់អាជីវកម្មអះអាងមានច្បាប់ តែហួសសុពលភាពតាំងពីឆ្នាំ ២០២១

សូមរំលឹកថា អន្តរក្រសួងដែលពាក់ព័ន្ធនាពេលកន្លងទៅ បានចេញសារាចរណ៍ណែនាំកំណត់ថា ការដឹកជញ្ជូនដី ខ្សាច់ ថ្មគ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របឱ្យជិតត្រឹមត្រូវ មិនត្រូវធ្វើឱ្យដី ថ្ម ខ្សាច់ ធ្លាក់លើផ្លូវ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សណ្ដាប់ធ្នាប់ ដោយត្រូវគោរពបទដ្ឋានបច្ចេកទេសដែលកំណត់៕ ចាំទស្សនាវីដេអូនៅវគ្គបន្ទាប់

កាយដីភ្នំលក់ និងដឹកជញ្ជូនល្មើសច្បាប់ ម្ចាស់អាជីវកម្មអះអាងមានច្បាប់ តែហួសសុពលភាពតាំងពីឆ្នាំ ២០២១