ក្រុមហ៊ុនចិនមួយអាចផលិតអាគុយរថយន្តអគ្គិសនីជំនាន់ថ្មី ដែលបញ្ចូលម្ដងរត់បានចម្ងាយ ១ពាន់គីឡូ

ពិភពលោក
ថ្ថ្ងៃអាទិត្យ 26 មិថុនា 2022
ក្រុមហ៊ុនចិនមួយអាចផលិតអាគុយរថយន្តអគ្គិសនីជំនាន់ថ្មី ដែលបញ្ចូលម្ដងរត់បានចម្ងាយ ១ពាន់គីឡូ

សារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ថាក្រុមហ៊ុនចិនមួយផលិតបានអាគុយរថយន្តអគ្គិសនីជំនាន់ថ្មី ដែលបញ្ចូលម្ដងរត់បានចម្ងាយផ្លូវរហូតដល់រាប់ពាន់គីឡូម៉ែត្រ។ 

ក្រុមហ៊ុន Contemporary Amperex Technology Co., Ltd. (CATL) ដែលឈានមុខខាងផលិតអាគុយលីចូម-អ៊ីយ៉ុង (Lithium-ion Battery) សម្រាប់រថយន្តរបស់ប្រទេសចិន បានបញ្ចេញអាគុយជំនាន់ថ្មីមួយប្រភេទសម្រាប់រថយន្តអគ្គិសនីដែលបញ្ចូលពេញម្ដង អាចរត់បានចម្ងាយផ្លូវរហូត ១០០០គីឡូ។ 

ក្រុមហ៊ុនចិនមួយអាចផលិតអាគុយរថយន្តអគ្គិសនីជំនាន់ថ្មី ដែលបញ្ចូលម្ដងរត់បានចម្ងាយ ១ពាន់គីឡូ

រុមហ៊ុន CATL និយាយថា បំពាក់ដោយបច្ចេកវិទ្យា Cell-To-Pack (CTP) ជំនាន់ទី៣ អាគុយដែលមានឈ្មោះថា Qilin ឬ CTP 3.0 នេះមានប្រសិទ្ធភាពប្រើប្រាស់កម្រិតខ្ពស់ និងដង់ស៊ីតេថាមពលរហូតដល់២៥៥វ៉ាត់ម៉ោង (Wh) ដែលជាកម្រិតខ្ពស់បំផុតក្នុងពិភពលោក។ អាគុយនេះត្រូវបានដាក់ឈ្មោះតាមសត្វអាទិទេពដ៏ល្បីល្បាញ Qilin នៅក្នុងទេវកតាចិន។

អាគុយថ្មីនេះមានសុវត្ថិភាពខ្ពស់ ឆាប់ត្រជាក់ មិនបារម្ភរឿងឡើងកម្ដៅ ហើយបញ្ចូលថាមពលដោយប្រើ Fast Charge Mode ចំណាយពេលត្រឹមតែ១០នាទីប៉ុណ្ណោះនឹងពេញជាស្រេច។

ក្រុមហ៊ុននិយាយថា តាមការរំពឹងទុកអាគុយជំនាន់ថ្មី Qilin នឹងត្រូវផលិតទ្រង់ទ្រាយធំ ហើយដាក់លក់នៅលើទីផ្សារក្នុងឆ្នាំ២០២៣៕

ក្រុមហ៊ុនចិនមួយអាចផលិតអាគុយរថយន្តអគ្គិសនីជំនាន់ថ្មី ដែលបញ្ចូលម្ដងរត់បានចម្ងាយ ១ពាន់គីឡូ