ក្រុមហ៊ុន Nissan ដែលជាយេហោកំពូលរបស់ជប៉ុន រើបង្វិចចេញពីប្រទេសចិន

ពិភពលោក
ថ្ថ្ងៃអង្គារ 25 មិថុនា 2024
ក្រុមហ៊ុន Nissan ដែលជាយេហោកំពូលរបស់ជប៉ុន រើបង្វិចចេញពីប្រទេសចិន

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan បានប្រកាសបញ្ឈប់ការផលិតក្នុងរោងចក្ររបស់ខ្លួននៅទីក្រុង Changzhou ប្រទេសចិន ដោយសារតែមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុកបាន។ នេះបើយោងតាមសារព័ត៌មាន Nikkei ។

ក្រុមហ៊ុន Nissan ដែលជាយេហោកំពូលរបស់ជប៉ុន រើបង្វិចចេញពីប្រទេសចិន

រោងចក្រដែលប្រកាសបិទនេះ គឺដំណើរការរួមគ្នា ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក Nissan Dongfeng Motor ផលិតរថយន្តម៉ូដែល Qashqai ក្នុង១ឆ្នាំ ១៣០ ០០០ គ្រឿង  ឬ ស្មើនឹងជាង ៨% នៃសមត្ថភាពផលិតសរុប របស់ក្រុមហ៊ុន Nissan ក្នុងប្រទេសចិន។

នៅប្រទេសចិនរោងចក្រ Nissan មានចំនួនប្រាំបីតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Dongfeng ប៉ុន្តែពួកគេបានបាត់បង់ទីផ្សារក្នុងប្រទេសចិន ដោយសារតែម៉ាកយីហោក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការអភិវឌ្ឍរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។

ក្រុមហ៊ុន Nissan ដែលជាយេហោកំពូលរបស់ជប៉ុន រើបង្វិចចេញពីប្រទេសចិន

សូមបញ្ជាក់ថា ក្រុមហ៊ុន Nissan គ្រោងនឹងកាត់បន្ថយទិន្នផលប្រចាំឆ្នាំរបស់ពួកគេចំនួន ៣០% បន្ទាប់ពីបានរាយការណ៍អំពីការធ្លាក់ចុះនៃការលក់ដល់ទៅ ១៦,១% កាលពីឆ្នាំមុន ដោយសារតែចំនួនអ្នកប្រើប្រាស់បានងាកទៅរករថយន្តអគ្គិសនីតម្លៃទាបពីក្រុមហ៊ុនគូប្រជែងចិនជំនួសវិញ៕

ក្រុមហ៊ុន Nissan ដែលជាយេហោកំពូលរបស់ជប៉ុន រើបង្វិចចេញពីប្រទេសចិន