ក្រុមហ៊ុន LG Chem កាលពីពេលថ្មីៗនេះបានប្រកាសកាលថា ខ្លួននឹងបោះទុនវិនិយោគជាង ៣ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតអាគុយ នៅក្នុងរដ្ឋ Tennessee ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ កំពុងព្យាយាមបង្កើនផែនការ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការអាគុយ ពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក។នេះបើតាមការចុះផ្សាយពី CNA។
ក្រុមហ៊ុន LG Chem បានចេញសេចក្តីថ្លែងការណ៍មួយថា ផលិតកម្មដ៏ធំរបស់ខ្លួន គឺគ្រោងនឹងចាប់ផ្តើម នៅឆមាសទីពីរ ឆ្នាំ ២០២៥ ហើយរោងចក្រនេះ នឹងអាចបង្កើតការងារបានជាង ៨៥០កន្លែង។
សូមរម្លឹកថា នេះគឺជាការវិនិយោគដ៏ធំដំបូងគេ ដែលទាក់ទងទៅនឹងរថយន្តអគ្គិសនី ពីសំណាក់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅលើទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីច្បាប់ថ្មីរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវបានអនុម័ត កាលពីខែសីហា ដែលធ្វើឱ្យក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់អាគុយជាច្រើន ឈប់ពឹងផ្នែកខ្លាំងទៅលើមិត្តចិន៕