VNExpress បានចុះផ្សាយឱ្យដឹងថា ក្រុមហ៊ុន Wuling Hongguang Mini EV គឺជាអ្នកផលិតរថយន្តអគ្គិសនី តម្លៃទាបបំផុតមួយនៅលើទីផ្សារ ហើយរយៈពេលចុងក្រោយនេះពួកគេបានបង្កើតរឿងកាន់តែអស្ចារ្យ ដោយតម្លៃរថយន្តអគ្គិសនីវៀតណាម មានតម្លៃកាន់តែធូរថ្លៃជាងមុនបន្ថែមទៀត។
រថយន្តអគ្គិសនីរបស់ Wuling Hongguang Mini EV ជាធម្មតាមានតម្លៃ ២៣៩លានដុង ឬប្រហែល ៩ ៥០០ដុល្លារ ប៉ុន្តែបច្ចុប្បន្ន ពួកគេបានបញ្ចុះតម្លៃបន្ថែម រហូតដល់ ១៥លានដុងថែមទៀត។
ក្រុមហ៊ុនវៀតណាមធ្វើការបញ្ចុះតម្លៃដ៏សម្បើមនេះ គឺក្នុងគោលបំណងប្រកួតប្រជែង ជាមួយក្រុមហ៊ុនដទៃដែលវត្តមានលើទីផ្សារ កំពុងប្រឡូកលើទីផ្សាររថយន្តអគ្គិសនី កាលពីចុងខែមិថុនានេះ។
គួរគត់សម្គាលថា Hongguang Mini EV មាន ២ជម្រើស សម្រាប់អតិថិជននៅវៀតណាម គឺប្រភេទ Standard និង Advanced ដែលរថយន្តទាំង ២ប្រភេទនេះ មានសមត្ថភាពបើកបរបានរយៈចំងាយ ១២០ ទៅ១៧០ គីឡូម៉ែត្រ ពេលសាកអាគុយពេញ៕