លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញ ចុះពិនិត្យវឌ្ឍនភាពគម្រោង សាងសង់កំពង់ផែដងទង់ នៅក្រុងខេមរភូមិន្ទ។ ដោយលោករដ្ឋមន្ត្រីថា កំពង់មួយនេះគ្រោងដាក់ឱ្យណើរការជាផ្លូវការនៅចុងឆ្នាំ២០២២។
កំពង់ផែនេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើង សម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាមនិងថៃ និងសម្រាប់នាវាដឹកទំនិញ កសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេសដែលរួមមាន ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំងបម្រើដល់ការនាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ៕ SP