បុរស២នាក់លង់ទឹកស្លាប់ សង្ស័យឆក់ខ្សែភ្លើងបង្កាន់ដៃស្ពាន នៅកន្លែងកម្សាន្តអូរខែដន ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១២.៣០នាទីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកូនដំរីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះទី១ ឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ ធ្វើការស៊ីណូ រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះទី២ ឈ្មោះ សែមលឹមហៀង ហៅ ពេជ្រ អាយុប្ររហែល២០ឆ្នាំ ម្ចាស់ក្យូសអ្នកជួយត្រូវលង់ទឹកស្លាប់ដូចគ្នា។
ប្រភពព័ត៌បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេប្រុសស្រីមានគ្នា៧ទៅ៨នាក់ ជាមិត្តភក្តិធ្វើការកាស៊ីណូជុំគ្នា មកញ៉ំាអាហារនៅលើក្យូសបណ្ដែតទឹកយីហោ “យក្សធំម្ហូបឆ្ញាញ់” បន្ទាប់មកទៀត ជនរងគ្រោះបានសុំទៅក្រៅបាត់ប្រហែលកន្លះម៉ោង ពេលមកវិញ ទើបបបួលគ្នីគ្នាចុះលេងទឹក តែក្រុមមិត្តភក្តិផ្សេងថា មិនទាន់ចង់លេងទឹកទេ ក៏ជនរងគ្រោះបានតោងបង្កាន់ដៃស្ពានដែលធ្វើអំពីដែក ចុះទៅក្នុងទឹកក៏ត្រូវខ្សែភ្លើងឆក់ ហើយក៏គ្នីគ្នាស្រែកឆោឡោស្រាប់តែមានបុរសម្នាក់ទៀត ជាម្ចាស់ក្ចូសចុះទៅជួយ តែពេលលោតចូលទឹកក៏ប្រកាច់ដូចឆក់ខ្សែភ្លើងលង់លិចបាត់ទៅ។
ក្រោយពីកើតហេតុកម្លាំងមត្ថកិច្ចចម្រុះ ចុះមករាវរកសពជនរងគ្រោះទាំងពីរ ដើម្បីធ្វើបុណ្យតាមប្រពៃណី តែរហូតដល់ល្ងាចថ្ងៃដដែលសាកសពរកឃើញតែម្នាក់នៅឡើយ៕