ពលករខ្មែរស្របច្បាប់ អាចចូលទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 2 កុម្ភៈ 2022
ពលករខ្មែរស្របច្បាប់ អាចចូលទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ប៉ោយប៉ែត៖ ការអនុញ្ញាតនេះបន្ទាប់ពីក្រសួងការងារថៃបានចុះ MOU ជាមួយក្រសួងការងារកម្ពុជា អនុញ្ញាតឱ្យកម្ពុជានាំពលករស្របច្បាប់ចូលទៅ ប្រទេសថៃបាន ដោយមានការត្រួតពិនិត្យសុខភាពពីក្រសួងសុខាភិបាលកម្ពុជាតាមរយៈម៉ាស៊ីន PCR ដើម្បីស្វែងរកមេរោគខូវិដ-19។

ពលករដែលត្រូវបាន អនុញ្ញាតឱ្យឆ្លងដែននោះត្រូវមានក្រុមហ៊ុនខាងថៃ ជាអ្នកទទួលខុសត្រូវតាមច្បាប់ការងាររបស់ ប្រទេសថៃ។ លើសពីនេះទៅទៀតរាល់ពលករខ្មែរដែលចូលទៅប្រទេសថៃ ត្រូវធ្វើចត្តាឡីស័ក ចំនួន៧ថ្ងៃនៅព្រំដែនខាងថៃសិន និងរាល់ការចំណាយផ្សេងៗ ក្រុមហ៊ុនថៃជាអ្នកចំណាយ។

ពលករខ្មែរស្របច្បាប់ អាចចូលទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ជាក់ស្តែងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទួចម៉ាណាក់ មេនផៅវ័រសិបផ្លាយ បាននាំពលករចេញពីកម្ពុជាចូលប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន ១៨៣នាក់ ៨៥នាក់ជាពលការនី។

លោក សេម មករា នាយសេនាធិការ ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាននឱ្យដឹងថា ពលករខាងលើគឺជាពលករចុះ MOU រវាងក្រសួងទាំង២ប្រទេស ចំណែកនគរបាលច្រកទ្វារគ្រាន់តែសម្រួលលើលិខិតស្នាមពេលឆ្លងកាត់ តែប៉ុណ្ណោះ។ លោកថា ជាគោលការណ៍១ថ្ងៃអាចសម្រួលឱ្យឆ្លងកាត់ចំនួន ៣០០នាក់ក្នុង១ក្រុមហ៊ុន៕

ពលករខ្មែរស្របច្បាប់ អាចចូលទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពលករខ្មែរស្របច្បាប់ អាចចូលទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត