លោក ណឹម វុត្ថា បានលើកឡើងថា ការបើកលេងល្បែងស៊ីសងឆ្នោតឡូតូនាពេលកន្លងទៅនៅខាងមុខផ្ទះជួលមួយកន្លែងជាប់ហាងគុវទាវយីហោ ចន្ចរះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លោកមិនបានបើកទេ គឺប្រពន្ធរបស់លោកបានជួលទីតាំងខាងលើបន្តឱ្យក្មួយ និងរាល់ច្បាប់ទម្លាប់ទាក់ទងអាជ្ញាបណ្ណល្បែងនោះគឺខាងក្រុមហ៊ុនគេជាអ្នកទទួលខុសត្រូវ ដោយលោកបញ្ជាក់ថា លោកមិនពាក់ព័ន្ធ។
ទាក់ទងនឹងល្បែងឆ្នៃសង្ស័យល្មើសច្បាប់នេះដែរកន្លងទៅមុនការផ្សាយលើកទី១ លោក ណឹមវុត្ថា បានត្រឹមឱ្យក្រុមការងារយើងដឹងថា បើចង់ដឹងអាជ្ញាបណ្ណអនុញ្ញាតច្បាប់ខាងក្រុមហ៊ុនគេនឹងទាក់ទងមកលេខទូរសព្ទសហការីយើងខ្ញុំហើយ បន្ទាប់ពីលោកសួរនាំរឿងចុះទៅថតទីតាំងបើកលេងល្បែងខាងលើ ប៉ុន្តែក្រោយមកគ្មានការបញ្ជាក់ទេកាលគ្រានោះ។ ហើយទីតាំងបើកលេងល្បែងនោះក៏បានបិទមិនធ្វើសកម្មភាព ក្រោយពី 1Post ចេញផ្សាយបានពីរទៅបីថ្ងៃ។
សូមរម្លឹកថា កាលពីថ្ងៃទី០២ ខែ១២ ឆ្នាំ២០២១ 1post បានផ្សាយអត្ថបទមួយដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ល្បែងឡូតូ ឬគេហៅថា ល្បែងឆ្នោតឆ្នៃសង្ស័យល្មើសច្បាប់កំណត់ជ្រកក្រោមស្លាកអាជ្ញាបណ្ណឆ្នោតខ្មែរកំពុងបើកលេងគក្រឹកគ្រេងយ៉ាងសេរីនៅក្រុងប៉ោយប៉ែត កំពុងធ្វើស៉ីពលរដ្ឋមិនមានការបង្ក្រាប
ល្បែងស៉ីសងខាងលើត្រូវបានសង្ស័យថា យកអាជ្ញាបណ្ណឆ្នោតខ្មែរមកបំភ័ន្តជា យកលំនាំតាមល្បែង Keno online ដោយអាចចាក់បានគ្រប់ម៉ោង តាមលេខតូចធំ ក្រាស់ស្ដើង ឬរូបសត្វទាំង១២ ចេញលទ្ធផល៤នាទីស៉ីសងម្ដង ដែលគេបានសេតអាប់វេបសាយ ធ្វើស៉ីក្នុងម៉ាស៉ីនរួចហើយ មិនខុសអីពីល្បែងស្លុតម៉ាស៉ីន ឬក៏អនឡាញ ផ្ទុយច្បាប់អនុញាតិអាជីវកម្មឆ្នោតឡូតូពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ចេញប្រចាំថ្ងៃយ៉ាងច្រើន៥ដង ក្នុង១ថ្ងៃដោយមានបង្វិលក្រឡុកលេខ និងមានការឡាយផ្ទាល់តាមទូរទស្សន៍ ឬផេករបស់ក្រុមហ៊ុន។
ទាក់ទងករណីនេះ អធិការប៉ោយប៉ែត លោក សៅ សារឿន មិនទាន់មានការបញ្ជាក់ទេ នៅប្រលប់ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១។
សូមបញ្ជាក់ថា នាពេលកន្លងទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានបញ្ជាឱ្យនគរបាលក្នុងដែនសមត្ថិច្ចរបស់ខ្លួនទាំងអស់ ត្រូវចាត់វិធានការលើល្បែងឆ្នៃថ្មីប្រភេទនេះហើយក៏មានការបង្ក្រាបជាបន្តបន្ទាប់មួយរយៈមុន តែក្រោយមកបែជាឃើញកាន់តែរីកដូចផ្សិតកំពុងបង្វក់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកមានចំណូលកម្រិតទាប ព្រោះតែទីតាំងលេងគឺបែបសមញ្ញៗ ខ្លះមាននៅលើចញ្ចើមផ្លូវ ទាមកាហ្វេ និងតារាងបាល់ជាដើម៕