មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ប្រកាសជូនប្រាក់ ១ពាន់ដុល្លារ និងរក្សាជាការសម្ងាត់ជូនមិនឱ្យមានបញ្ហាដល់អ្នកផ្តល់ព័ត៌មាន ដល់សាធារណជនដែលបានស្គាល់ ដឹងដំណឹងពាក់ព័ន្ធនិងជនល្មើសហើយបានរាយការណ៍ និងផ្ដល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើសដែលបានចូលលួចកាប់ដើមឈើពូជប្រភេទត្រញូងចំនួនបួនដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ។
មន្ទីរកសិកម្មនោះថា នេះជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាបត្រូវបានគ្រប់គ្រងនិងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនេទិចព្រៃឈើតំបន់លំហែកំសាន្តនិងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ត្រ ។ ដោយតំបន់នេះមានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចេញប្រកាសលេខ៦០២ប្រក.កសកទទួលស្គាល់ ជាតំបន់ស្តារនិងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
សូមទំនាក់ទំនងផ្តល់ព័ត៌មានមកលេខទូរស័ព្ទ ០៩២ ២២ ៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤ (លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប) និងរងចាំទទួលគ្រប់ពេលវេលា៕