ក្រុមទឹកលិចពិភពលោក ត្រូវបានអាជ្ញាខេត្តសៀមរាប និងលោក ហ៊ុន ម៉ានិត ចុះពិនិត្យ និងប្រាប់ឱ្យបញ្ឈប់ការជួបជុំ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 27 សីហា 2022
ក្រុមទឹកលិចពិភពលោក ត្រូវបានអាជ្ញាខេត្តសៀមរាប និងលោក ហ៊ុន ម៉ានិត ចុះពិនិត្យ និងប្រាប់ឱ្យបញ្ឈប់ការជួបជុំ

បន្ទាប់មានហ្វូងមនុស្សលើកគ្នាប្រមូលផ្ដុំនៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្សប្រមាណ២ម៉ឺននាក់នៅផ្ទះរបស់លោកស្ថិតនៅក្បែរភ្នំកូលែន នារសៀលថ្ងៃទី២៧ ខែសីហា អភិបាលខេត្តសៀមរាប លោក ទៀ សីហា ស្នងការខេត្តនិងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិបានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមើលស្ថានភាពក្រុមខាងលើ។

ប្រភពព័ត៌មានបានឱ្យដឹងថា ពេលចុះទៅដល់កន្លែងជួបជុំនោះអភិបាលខេត្តសៀមរាបលោក ទា សីហា និងអាជ្ញាធរបានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះត្រឹមថ្ងៃទី២៨ សីហា។ លោក វាសនា យល់ព្រមតែសុំពន្យាពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហា ២០២២។ 

ក្រុមទឹកលិចពិភពលោក ត្រូវបានអាជ្ញាខេត្តសៀមរាប និងលោក ហ៊ុន ម៉ានិត ចុះពិនិត្យ និងប្រាប់ឱ្យបញ្ឈប់ការជួបជុំ

សូមរម្លឹកថា ការប្រមូលផ្ដុំគ្នានេះបន្ទាប់ពីលោក ខឹម វាសនា បានសរសេរន័យរៀបរាបរាប់ជាច្រើនមួយរយៈចុងក្រោយនេះលើផេកហ្វេកបុករបស់លោកទាក់ទងដំណើរវិវឌ្ឍន៍ប្រែប្រួលនៃធម្មជាតិធ្វើឱ្យទឹកលិចពិភពលោក ដែលន័យខ្លះត្រូវគេមើលឃើញថាហាក់រវើរវាយ ជាការភ្ជាប់នឹងន័យប៉ុន្មានឃ្លាដែលអ្នកខ្លះគិតថាជាទំនាយ ឬអ្នកខ្លះថាជាដំណាលនិយាយតៗគ្នាគ្មានប្រភពច្បាស់លាស់ជាច្រើនជំនាន់មកហើយនូវឃ្លា៖ «បាងកករលំ ភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសប្បាយអង្គរវត្ត»។ ក្រៅពីឃ្លាទាំងនេះលោក ខឹម វាសនា បានសរសេររៀបរាប់ជាច្រើនទៀតដែលវែងអន្លាយ បើចង់ជ្រាបច្បាស់សូមចូលទៅមើលក្នុងផេករបស់គាត់៕ 1Post

ក្រុមទឹកលិចពិភពលោក ត្រូវបានអាជ្ញាខេត្តសៀមរាប និងលោក ហ៊ុន ម៉ានិត ចុះពិនិត្យ និងប្រាប់ឱ្យបញ្ឈប់ការជួបជុំ