មកដឹងពីបច្ចុប្បន្នភាពតំបន់រមណីដ្ឋានអង្គរមានអ្វីប្រែរយៈពេលចុងក្រោយនេះ ខណៈដែលព្រឹត្តិការណ៍ថ្ងៃរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នឹងកើតមានម្តងទៀត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ មើលវីដេអូ https://fb.watch/bR0XWXt_0Z/
កត្តាធ្វើឱ្យតំបន់រមណីដ្ឋានមានសម្រស់កាន់តែទាក់ទាញជាងមុននោះ ដោយសារតែមាននូវការដាំនិងថែស្មៅ ធ្វើសួន ដាំដើមឈើ និងផ្កាបន្ថែម កាន់តែស្រស់បំព្រង ការធ្វើរោងលក់ដូរថ្មីរចនាបទបុរាណសម្រាប់អាជីវករ បង្គន់អនាម័យ ផ្លូវក្រាលកៅស៊ូថ្មី ផ្លូវសម្រាប់ជិះកង់ ស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ គ្រាដែភ្ញៀវមកកម្សាន្តឡើងវិញជាបន្តបន្ទាប់ ក្រោយមានភាពធូរស្រាលពីវិបត្តិកូវិដ១៩ ជាពិសេសភ្ញៀវជាតិ។
ក្រៅតែពីការលម្អរដូចរៀបរាប់ខាងលើ សកម្មភាពជួសជុលប្រាសាទនៅតែបន្តធ្វើឡើង នៅតាមណ្ដាការដ្ឋានជាច្រើនកន្លែង ដើម្បីថែរក្សាការពារនូវស្នាដៃកេរ្តិ៍ដូនតាខ្មែរសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
ជាមួយគ្នានេះដែរក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២១កន្លងទៅ ក៏បានដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ជាផ្លូវការ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នក៏ដូចជាអនាគត ដោយរៀបចំខេត្តសៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់លក្ខណៈជាសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត៕