ខ្លាចភ្លើងឆេះជួយមិនទាន់ នគរបាលសៀមរាប ឆ្នៃបំពង់ពន្លត់នៅជាប់ម៉ូតូជាច្រើនគ្រឿង

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 17 មីនា 2022
ខ្លាចភ្លើងឆេះជួយមិនទាន់ នគរបាលសៀមរាប ឆ្នៃបំពង់ពន្លត់នៅជាប់ម៉ូតូជាច្រើនគ្រឿង

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល ដើម្បីអាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តបុកគ្នាបណ្តាលឱ្យមានអគ្គិភ័យកើតឡើង។

ការបំពាក់ជាជំហានដំបូងនេះ បានបំពាក់លើម៉ូតូចំនួន៧ ដោយក្នុងមួយម៉ូតូមានបំពង់ពន្លត់អគ្គិភ័យចំនួន២បំពង់ ខណៈពេលខាងមុខ គ្រោងបំពាក់ទៅលើម៉ូតូឱ្យបានច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា នេះអាចជាលើកដំបូងហើយដែលនគរបាលចរាចរណ៍ផ្លូវគោកបានបំពាក់បំពង់ពន្លត់អគ្គិភ័យនៅតាមម៉ូតូ ដើម្បីជួយសង្គ្រោះករណីបង្ការបើមានអគ្គិភ័យកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍៕

ខ្លាចភ្លើងឆេះជួយមិនទាន់ នគរបាលសៀមរាប ឆ្នៃបំពង់ពន្លត់នៅជាប់ម៉ូតូជាច្រើនគ្រឿង