ទូកពណ៌ស្អាតៗជាច្រើននៅតាមដងស្ទឹងសៀមរាប ខណៈអាជ្ញាធរពន្លឿនធ្វើផ្សារបណ្ដែតទឹក

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 6 មេសា 2022
ទូកពណ៌ស្អាតៗជាច្រើននៅតាមដងស្ទឹងសៀមរាប ខណៈអាជ្ញាធរពន្លឿនធ្វើផ្សារបណ្ដែតទឹក

ទូកចម្រុះពណ៌នេះលោកអ្នកអាចជិះទស្សនាកម្សាន្ដនៅតាមដងស្ទឹងសៀមរាប ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយជាមួយទេសភាពបៃតងខ្ចីអមសង្ខាងស្ទឹងយ៉ាងស្រស់ត្រកាល។ អ្នកទេសចរអាចផ្ដិតយករូបភាព ថតសែលហ្វី ជាមួយទិដ្ឋភាពបែបនេះ។

បើតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយអាជ្ញាធរខេត្ត បានកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើម្បីធ្វើឱ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលជាទីទាក់ទាញភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅពេលខាងមុខនេះ។

ការតុបតែងទាំងនេះបានរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និងរុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឱ្យកាន់តែមានការទាក់ទាញអារម្មណ៍។ ពិសេសតំបន់ដងស្ទឹងសៀមរាបកំពុងតែពន្លឿនរៀបចំលម្អ មានទាំងការរៀបចំជាផ្សារអណ្តែតលើផ្ទៃទឹក លក់គ្រប់មុខអាហារចម្រុះផងដែរ៕

ទូកពណ៌ស្អាតៗជាច្រើននៅតាមដងស្ទឹងសៀមរាប ខណៈអាជ្ញាធរពន្លឿនធ្វើផ្សារបណ្ដែតទឹក ទូកពណ៌ស្អាតៗជាច្រើននៅតាមដងស្ទឹងសៀមរាប ខណៈអាជ្ញាធរពន្លឿនធ្វើផ្សារបណ្ដែតទឹក ទូកពណ៌ស្អាតៗជាច្រើននៅតាមដងស្ទឹងសៀមរាប ខណៈអាជ្ញាធរពន្លឿនធ្វើផ្សារបណ្ដែតទឹក ទូកពណ៌ស្អាតៗជាច្រើននៅតាមដងស្ទឹងសៀមរាប ខណៈអាជ្ញាធរពន្លឿនធ្វើផ្សារបណ្ដែតទឹក