លោកអ៊ុំ គង់ ម៉ែន គឺជាជនពិការជើងម្ខាង រស់នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះលោកអ៊ុំស្ថិតក្នុងចំណោមតំណាងសហគមន៍ក្រុម១៩៧គ្រួសារចំនួន០៩ នាក់ដែលរងការប្តឹងចោទតាមប្រព័ន្ធតុលាការ ដោយសារការប្រើប្រាស់សិទ្ធិទាមទាបញ្ហាដីធ្លីដែលត្រូវបានឧកញ្ញារំលោភបំពានយក។ នេះបើយោងតាមការបង្ហោះសារអំពាវនាវតាមរយៈផេកផ្លូវរបស់ សមាគមសម្ព័ន្ធសហគមន៍កសិកកម្ពុជា CCFC https://www.facebook.com/ccfccambodia/។
សារនោះបានរៀបរាប់ទៀតថា សព្វថ្ងៃលោកអ៊ុំ គង់ មែន រស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម គ្មានស្រែ ចំការ និងមុខរបរចិញ្ចឹមជីវិតឡើយ ក្នុងជីវភាពដ៏ក្រីក្រលំបាក ថែមទាំងមានជំងឺប្រចាំកាយជាពិសេសលោកអ៊ុំកំពុងតែរងការប្តឹងចោទប្រកាន់ពីប្រព័ន្ធតុលាការ។
បន្ទុកដ៏ធ្ងន់ធ្ងបំផុតមួយទៀត គឺភរិយារបស់លោកអ៊ុំ គង់ ម៉ែន បានធ្លាក់ខ្លួនឈឺខ្លាំងរយ:ពេលជាង១ខែ ដោយគ្មានថវិការសំរាប់ព្យាបាលជម្ងឺភរិយាជាទិស្រលាញ់របស់លោកអ៊ុំក៏បានទទួលមរណៈភាពនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។ ហើយសពត្រូវបងប្អូនយកទៅបូជាដោយមិនបានធ្វើបុណ្យសមរម្យតសមប្រពៃណីឡើយ។
ទាក់ទងការលើកឡើងនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីអាជ្ញាធរស្រុកស្រែអំបិលបាននៅឡើយ។
សារនោះក៏បានអំពាវនាវរកជំនួយផងដែរថា សេចក្តីដូចបានទូលប្រគេន និងជំរាបជូនខាងលើខ្ញុំព្រះករុណា ខ្ញុំបាទសូមអំពាវនាវដល់សណ្តានចិត្តប្រកបដោយសេចក្តីអាណិតស្រលាញ់របស់ព្រះតេជគុណ បងប្អូនញ្ញតិមិត្តជិតឆ្ងាយទាំងអស់ សូមមេត្តាជួយចាប់មគ្គផល តាមកំលាំងសទ្ធាជ្រះថ្លារបស់ព្រះតេជគុណ លោក លោកស្រីដោយសេចក្តីសណ្តោស សំរាប់អោយគាត់បានធ្វើបុណ្យ៧ថ្ងៃជូនប្រពន្ធ និងទិញថ្នាំសង្កូវ ស្បៀងអាហារសំរាប់ហូបផ្ទាល់ខ្លួនទៅថ្ងៃខាងមុខបន្តទៀតផង។
ជំនួសអោយលោកអ៊ុំ គង់ ម៉ែន និងគ្រួសារសពសូមប្រគេនពរ និងជូនពរដល់សប្បរសជនទាំងអស់អោយជួបប្រទះសេចក្តីសុខ សេចក្តីចំរើន អាយុយឺនយូរ និងជ័យជំនះគ្រប់ភសរកិច្ច។
លេខទូរស័ព្ធទំនាក់ទំនង និងលេខកុងអេស៊ីលីដាខ្ញុំបាទញ៉ិល ភាព ០៨៧៥៧៧០០៤ (Nhel Pheap)។ ប្រភព CCFC