សាកថាមពលរថយន្តអគ្គិសនីមួយពេញថ្លៃ ៤ដុល្លារជិះបាន ១០០គីឡូម៉ែត្រ ខណៈកម្ពុជាកំពុងពង្រីកស្ថានីយ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 30 ឧសភា 2022
សាកថាមពលរថយន្តអគ្គិសនីមួយពេញថ្លៃ ៤ដុល្លារជិះបាន ១០០គីឡូម៉ែត្រ ខណៈកម្ពុជាកំពុងពង្រីកស្ថានីយ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងពីតម្លៃសាកថាមពលរថយន្តអគ្គិសនីថា ថ្លៃសេវាសាកខ្ទង់ ១៣០០រៀលក្នុងមួយគីឡូវ៉ាត់ ឬ និយាយ ឱ្យស្រួលស្តាប់ចំណាយ ៤ដុល្លារប៉ុណ្ណោះក្នុងការបើកបរចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ។ 

សាកថាមពលរថយន្តអគ្គិសនីមួយពេញថ្លៃ ៤ដុល្លារជិះបាន ១០០គីឡូម៉ែត្រ ខណៈកម្ពុជាកំពុងពង្រីកស្ថានីយ

លោកបានឱ្យដឹងទៀតថា ការប្រើប្រាស់យានយន្ត អគ្គិសនី (EV) នៅកម្ពុជាកំពុងតែបោះជំហានទៅមុខជាបន្តបន្ទាប់ ហើយដោយបច្ចុប្បន្នមានស្ថានីយសាកថាមពលនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ និងកំពុងសាងសង់ស្ថានីយជាច្រើនកន្លែងទៀតនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងនៅតាមស្ថានីយប្រេងឥន្ធនៈជាច្រើនទៀតនៅតាមបណ្តា រាជធានី-ខេត្ត៕

សាកថាមពលរថយន្តអគ្គិសនីមួយពេញថ្លៃ ៤ដុល្លារជិះបាន ១០០គីឡូម៉ែត្រ ខណៈកម្ពុជាកំពុងពង្រីកស្ថានីយ