ផ្លូវធ្វើថ្មីដីស្អិតបែកជ្រាំចូលទៅកាន់ភូមិដាច់ស្រយាលនៅស្រុកស្រែអំបិល កំពុងធ្វើឱ្យពលរដ្ឋអស់សង្ឃឹម

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 21 ឧសភា 2022
ផ្លូវធ្វើថ្មីដីស្អិតបែកជ្រាំចូលទៅកាន់ភូមិដាច់ស្រយាលនៅស្រុកស្រែអំបិល កំពុងធ្វើឱ្យពលរដ្ឋអស់សង្ឃឹម

ផ្លូវដែលរងការខូចខាតនេះមានប្រវែងជា៣គីឡូម៉ែត្រ ទើបសង់ថ្មីតែគ្មានគ្រោះក្រហមនោះទេ ជាផ្លូវចូលទៅភូមិពោធិ៍បឹងស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល នៃខេត្តកោះកុង ដែលមានពលរដ្ឋជាង ៣២៧គ្រួសារកំពុងរស់នៅ។ វីដេអូ https://fb.watch/ddMxL7GVkF/

លោក យ៉ែម ខឿន មេភូមិពោធិបឹង បានឱ្យដឹងថា អ្នកភូមិនេះពុំដែលបានផ្លូវគ្រោះក្រហមសម្រាប់ធ្វើដំណើរនោះទេតាំងពីដូនតាមក មណ្ឌលសុខភាពខ្វះពេទ្យជំនាញ និងសាលារៀនក៍ខ្វះខាតផងដែរ។ ហើយពេលជញ្ជូនអ្នកជំងឺមកទីរួមស្រុកស្រែអំបិលម្ដងៗនៅរដូវវស្សាតាមផ្លូវទឹកចំណាយពេល៦ទៅ៨ម៉ោង ខ្លះស្លាប់តាមផ្លូវក៏មានព្រោះតែគ្មានផ្លូវគោកធ្វើដំណើរ។ រហូតមកដល់រយៈពេលចុងក្រោយនេះមាននូវការសាងសង់ផ្លូវ តែមិនមានគុណភាពប្រើប្រាស់បានស្រួលបួលទេ។

ផ្លូវធ្វើថ្មីដីស្អិតបែកជ្រាំចូលទៅកាន់ភូមិដាច់ស្រយាលនៅស្រុកស្រែអំបិល កំពុងធ្វើឱ្យពលរដ្ឋអស់សង្ឃឹម

លោកបន្តថា ចំនួនពលរដ្ឋរស់នៅក្នុងភូមិនេះមួយចំនួនជាជនជាតិដើមភាគតិចជង ប៉ុន្តែបច្ចុប្បន្នបានក្លាយស្ទើតែអស់ហើយ (សម្លេងមេភូមិ) ។ អ្នកភូមិនៅតំបន់នេះប្រកបមុខរបរធ្វើស្រែចំការ រកអនុផលពីព្រៃឈើ រីឯការកាប់ឈើ និងដាក់អន្ទាក់មានភាគតិចប៉ុណ្ណោះ។

គួររំលឹកថា ភូមិពោធ៌៍បឹង ជាភូមិដាច់ស្រយាលនៅកណ្ដាលព្រៃភ្នំ ក្នុងស្រុកស្រែអំបិលខេត្តកោះកុង ដែលព្រំប្រទល់ជាប់នឹងឃុំរលាក់កងជើង ស្រុកឧរ៉ាល់ នៃខេត្តកំពង់ស្ពឺ បច្ចុប្បន្នទឹកដីទាំងពីរនេះហាក់នៅឆ្ងាយគ្នាព្រោះតែពុំមានផ្លូវងាយស្រួលសម្រាប់ធ្វើដំណើរ ប៉ុន្តែគេនៅប្រាស្រ័យទាក់ទងគ្នាបានដោយអាចធ្វើដំណើរតាមផ្លូវធម្មជាតិក្នុងព្រៃនិងជ្រលងភ្នំ ដែលអ្នកស្រុកហៅថា ផ្លូវរទេះ ឬផ្លូវគោយន្ដ ហើយបើធ្វើដំណើរពីទីរួមស្រុកស្រែអំបិលវិញមានចម្ងាយ៦៣គីឡូម៉ែត្រ តាមផ្លូវដី និងផ្លូវរទេះដែលតែងជួបនូវទុក្ខលំបាក់ និងចំណាយយូរ៕ SP

ផ្លូវធ្វើថ្មីដីស្អិតបែកជ្រាំចូលទៅកាន់ភូមិដាច់ស្រយាលនៅស្រុកស្រែអំបិល កំពុងធ្វើឱ្យពលរដ្ឋអស់សង្ឃឹម