ផ្លូវលំ១ខ្សែបែកភក់ជ្រាំរអិលនៅក្នុងឃុំព្រែកនរិន្ទ ខេត្តបាត់ដំបង គ្រារដូវវស្សានេះរអិលដួលអ្នកដំណើរ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 27 កញ្ញា 2023
ផ្លូវលំ១ខ្សែបែកភក់ជ្រាំរអិលនៅក្នុងឃុំព្រែកនរិន្ទ ខេត្តបាត់ដំបង គ្រារដូវវស្សានេះរអិលដួលអ្នកដំណើរ

កំណាត់ផ្លូវបែកភក់ជ្រាំរអិលនេះផ្ដើមចេញពីភូមិរហាលសួង ឆ្លងកាត់ភូមិដូងមា ភូមិអន្សងសក និងភូមិព្រែកត្រប់ ស្ថិតនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បើតាមគណនីយហ្វេសអ្នកគ្រូបង្រៀនសូមលាក់ឈ្មោះបានសរសេររៀបរាប់ថា ចង់ឱ្យមេភូមិមេឃុំ ជិះម៉ូតូ មកបង្រៀនជាមួយខ្ញុំម្ដង «មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ ហឹម ស្រុកខ្ញុំ ពេលជិះម្តងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្សគឺត្រូវតែទៅមុខទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះលួចយំ ហើយក៏លួច តិចៗដែរ។ ទេវតាអើយសុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់»។

ផ្លូវលំ១ខ្សែបែកភក់ជ្រាំរអិលនៅក្នុងឃុំព្រែកនរិន្ទ ខេត្តបាត់ដំបង គ្រារដូវវស្សានេះរអិលដួលអ្នកដំណើរ

ទាក់ទងបញ្ហានេះ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីមេឃុំព្រែកនរិន្ទ បាននៅឡើយ។ នៅក្នុងនោះក៏មានការអំនាវពីអ្នកផ្សេងទៀតផងដែរដោយលើកឡើងថា ផ្លូវពិបាកធ្វើដំណើរនាពេលរដូវភ្លៀងធ្លាក់ ភូមិរហាលសួងទៅកាន់ភូមិព្រែកត្រប់កញ្ចប់ថវិការឃុំនៅឯណា? និងអ្នកខ្លះបង្ហោះវីដេអូរៀបរាប់លើបណ្ដាញសង្គមផងទៀត (សម្លេង)៕ (ព័ត៌មានបឋម)