ផ្លូវពីឃុំទួលព្រេច ទៅដល់សង្កាត់ពន្សាំង ស្រុតប្រេះបែកជាបន្តបន្ទាប់ គ្រាដែលរថយន្តដឹកថ្មឆ្លងកាតរាល់ថ្ងៃ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 10 ឧសភា 2024
ផ្លូវពីឃុំទួលព្រេច ទៅដល់សង្កាត់ពន្សាំង ស្រុតប្រេះបែកជាបន្តបន្ទាប់ គ្រាដែលរថយន្តដឹកថ្មឆ្លងកាតរាល់ថ្ងៃ

សេចក្ដីរាយការណ៍បានឱ្យដឹងថា ជារៀងរាល់ថ្ងៃមានក្រុមឡានទាំងធន់ល្មម និងធន់ធំដឹកថ្មចេញពីការដ្ឋានថ្មនៅភ្នំត្មាតពង ខេត្តកំពង់ស្ពឺ បើកឆ្លងកាត់ផ្លូវជាតិលេខ៥១ ប្រវែងប្រហែលជិតមួយពាន់ម៉ែត្រ ក៍បត់ចង្កូតចូលមកផ្លូវកៅស៊ូស្ថិតនៅក្នុងឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល បន្តដំណើរមកលើផ្លូវបេតុងក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ បណ្ដាលឱ្យផ្លូវដែលសាងសង់ទើបរួវរាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរងការខូចខាត កន្លែងខ្លះប្រេះបែកស្រុតចេញចម្រឹងដែក ចេញក្បាលថ្ម កើតជាទួល ជាង្ហុកកាន់តែច្រើន ខ្លាំងឡើងៗ ។

ផ្លូវពីឃុំទួលព្រេច ទៅដល់សង្កាត់ពន្សាំង ស្រុតប្រេះបែកជាបន្តបន្ទាប់ គ្រាដែលរថយន្តដឹកថ្មឆ្លងកាតរាល់ថ្ងៃ

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ដើមឡើយកំណាត់ផ្លូវកៅស៊ូ និងបេតុងខាងលើនៅចំណុចច្រកចូលឃើញមានដាក់លូ និងដែកបាំង ដែលធ្វើឱ្យរថយន្តលើសខ្នាតផ្លូវពិសេសរថយន្តធំទ្រង់ខ្ពស់ៗមិនអាចបើកឆ្លងកាត់បានទេ។ តែក្រោយបែជារនាំងនោះលែងមាន បង្គោលបេតុងកំណត់ទំហំរថយន្តក៏ប្រះបែកធ្វើឱ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់បាន ហើយផ្លូវក៏ខូចទៅតាមនឹង។

ទាក់ទងសកម្មភាពនេះលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានឱ្យដឹងថា ចាំលោកចុះពិនិត្យមើលផ្ទាល់ ហើយនឹងផ្តល់ពត៌មាននេះជូនទៅខាងក្រសួងអភិវឌ្ឍន៍ជនបទ។ ព្រោះផ្លូវនេះជាគម្រោងរបស់ក្រសួង។

ផ្លូវពីឃុំទួលព្រេច ទៅដល់សង្កាត់ពន្សាំង ស្រុតប្រេះបែកជាបន្តបន្ទាប់ គ្រាដែលរថយន្តដឹកថ្មឆ្លងកាតរាល់ថ្ងៃ

ចំណែកលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ មិនទាន់មានការបញ្ជាក់នៅឡើយកាលពីរសៀលថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមការងារ 1Post ផ្ញើសារសំណួរទៅកាន់តេឡេក្រាមរបស់លោក ឃើញអក្សអនឡាន តែមិនទាន់ឆ្លើយតប។

ដូមបញ្ជាក់ថា ក្រុមរថយន្តដឹកថ្មទាំងនោះសម្ដៅយកទៅទម្លាក់លើសាឡង់នៅខាងកើតស្ពានព្រែកព្នៅ និងមួយចំនួនទៀតយកទៅដាក់នៅតាមសៃឡូក្រុមហ៊ុនក្រឡុកស៊ីម៉ងត៌៕