ផ្លូវទៅផ្ទះម៉ែក្មេកពិបាកពេកធ្វើឱ្យស្ងាត់ញោមញាតិអត់បានទៅប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តមួយក្នុងខេត្តកំពង់ធំ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 17 តុលា 2023
ផ្លូវទៅផ្ទះម៉ែក្មេកពិបាកពេកធ្វើឱ្យស្ងាត់ញោមញាតិអត់បានទៅប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តមួយក្នុងខេត្តកំពង់ធំ

ហ្វេសបុកមួយព្រះនាម ចៅអធិការវត្ត នរិន្ទកោសីយ៍ បានសរសេរសង្ឃដីការរៀបរាប់ថា អ៊ីចឹងតើបានជាថ្ងៃភ្ជុំបិណ្ឌនេះ បាត់ញាតិញោមមួយចំនួនធំនៅខេត្ត អត់ឃើញមកប្រគេនចង្ហាន់សោះ តាមពិតមកពីផ្លូវចឹងតើ ផ្លូវនេះបើគិតពីរយ:ពេលដែលខូច ជិត១០ឆ្នាំហើយ មិនឃើញមានអាជ្ញាធរ ជួយដោះស្រាយជូនប្រជាពលរដ្ឋសោះ ឃើញតែព្រះសង្ឃចំណាយថវិកាវត្ត នឹងកម្លាំងចេញជួសជុលរហូតរាល់ឆ្នាំ តែដោយបច្ច័យវត្តមានកម្រឹត និងងដោយកត្តាយានយន្តដឹកលើសទម្ងន់ច្រើនផង ទើបមិនអាចជួសជុលទៅតាមស្តង់ដារបាន ហេតុនេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចុះមកជួយពិនិត្យសិក្សា និងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលផង ពិសេសពេលទឹកស្រកទៅវិញ ព្រោះសិស្សានុសិស្សទាំងគ្រូបង្រៀន និងមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ពិបាកធ្វើដំណើរបំពេញការងារ និងប្រកបមុខរបរប្រចាំថ្ងៃណាស់ ម្យ៉ាងទៀតផ្លូវនេះក៏មិនវែងណាស់ណាដែរ។ ផ្លូវនេះភ្ជាប់ពីភូមិកំពង់ក្របៅ និងភូមិក្រចាប់ ក្រុងស្ទឹងសែន មកកាន់ភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អាត្មាភាពសូមទទួលខុសត្រូវចំពោះការបង្ហោះខ្លឹមសារ និងរូបភាពនេះ ព្រោះទាំងនេះជាពត៌មានពិតជាក់ស្តែង មិនមែនចេះតែនិយាយនោះទេ។ សូមអរគុណទុកជាមុនសូមពុកម៉ែបងប្អូន ជួយស៊ែឱ្យថ្នាក់លើបានទទួលជ្រាបផង៕ វីដេអូខាងក្រោម

ផ្លូវទៅផ្ទះម៉ែក្មេកពិបាកពេកធ្វើឱ្យស្ងាត់ញោមញាតិអត់បានទៅប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តមួយក្នុងខេត្តកំពង់ធំ